Hyundai Stargazer ជារថយន្តលក់ដាច់ជាងគេនៅកម្មវិធី GIIAS Motor Show 2022 ក្នុងប្រទេសឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai Motor Indonesia បានទទួលការបញ្ជាទិញរថយន្តសរុបចំនួន ៣ ៦១៩ គ្រឿង នៅក្នុងកម្មវិធី GAIKINDO Indonesia International Motor Show 2022។ ក្នុងនោះរថយន្ត Hyundai Stargazer ទទួលបានការបញ្ជាទិញច្រើនជាងគេ ដែលមានចំនួន ១ ៥៨៥ គ្រឿង និងរថយន្ត Hyundai Creta ដែលមានការបញ្ជាទិញចំនួន ១ ១៩១ គ្រឿង ហើយចំណាត់ថ្នាក់ទីបីជារបស់ Hyundai Ioniq 5 ជាមួយនឹងការបញ្ជាទិញចំនួន ៣៩៩​ គ្រឿង ។

ក្រឡេកទៅមើលការរចនាវិញ រថយន្តនេះ មានការឌីស្សាញឡើងតាមទាន់សម័យ ជាមួយប៉ាណាមួយផ្ទាំងធំ អមសងខាងដោយសំណុំចង្កៀងប្រភេទ LED រួមបន្ថែមនូវការបំពាក់ថាសកង់ alloy ទំហំ ១៥អ៊ីញ និងចង្កៀងក្រោយឌីស្សាញរាងជាអក្សរ H ព្រមទាំងឡូហ្គោ Stargazer ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯផ្នែកខាងក្នុងនៃរថយន្ត ៧កៅអី ត្រូវបានបំពាក់ដោយកៅអីស្បែកប្រភេទ Captain Seat, កុងទ័របង្ហាញព័ត៌មានប្រភេទ TFT ទំហំ ៤,២អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, កន្លែងសាកថ្មឥតប្រើខ្សែ, ឧបករណ៍បំពងសម្លេងចំនួន ៦ចំណុច  និងប្រព័ន្ធជំនួយការបើកបរ ADAS ដែលមានដូចជា ប្រព័ន្ធកំណត់ល្បឿថេរ, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប្រព័ន្ធជំនួយពេលឈប់ស្តុប Auto Hold និងប្រព័ន្ធកាំមេរ៉ាជំនួយពេលថយក្រោយ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៥សេះ និងកម្លាំងរមួល ១៤៤ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខស្វ័យប្រវត្តិ IVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម