Hyundai Staria ស៊េរីឆ្នាំ ២០២៤ ប្រភេទ Hybrid នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Staria ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Hybrid ក្នុងខែនេះ នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ។

រថយន្តនេះ បំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid ដូចគ្នាទៅនឹងរថយន្ត Santa Fe ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៤២ សេះ និងកម្លាំងរមួល ៥៦៩ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៧-៨ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការ​រចនានៅ​ផ្នែក​ខាង​ក្រៅ​ រួមទាំងផ្នែកខាងក្នុងនៃ​ម៉ូដែល​កូនកាត់នេះ ​គឺ​ស្ទើរតែ​ដូចគ្នាទាំងស្រុងទៅ​ម៉ូដែលប្រើ​ម៉ាស៊ូត ដោយបានបន្ថែមឡូហ្គោ Hybrid នៅផ្នែកខាងក្រោយ ។ លើសពីនេះ ភ្ជាប់មកជាមួយជម្រើស ៩កៅអី និង ១១កៅអី ខណៈព័ត៌មានលម្អិតបន្ថែម ក៏ដូចជាតម្លៃលក់មិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម