Hyundai Staria ថ្មី នឹងចេញលក់នៅប្រទេសមួយនេះ ក្នុងតម្លៃចាប់ពី ៣,៥ម៉ឺនដុល្លារ

រថយន្ត Hyundai Staria ស៊េរីឆ្នាំ២០២២ នឹងចេញលក់ជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី ក្នុងពេលឆាប់ៗនេះ។

ចំពោះទីផ្សារប្រទេសអូស្ត្រាលី រថយន្ត Hyundai Staria ថ្មី ផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ CRDi turbo-diesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៤សេះ និង ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ MPi V6 មានកម្លាំង ២៦៨សេះ។ ចំពោះម៉ាស៊ីនចំណុះ ៣,៥លីត្រ ប្រើប៉ុងមួយវិលកង់មុខ ខណៈម៉ូដែលចំណុះ ២,២លីត្រ ប្រើប៉ុងពីរ។ ពួកវាបំពាក់ប្រអប់លេខអូតូ ៨វគ្គដូចគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Staria នឹងផ្តល់ជម្រើសចំនួន ៣ ម៉ូដែល គឺម៉ូដែលស្តង់ដារ តម្លៃចាប់ពី ៣៥ ៨០០ដុល្លារ បើរើសម៉ាស៊ីនចំណុះ ៣,៥លីត្រ និង ៣៨ ០០០ដុល្លារសម្រាប់ម៉ាស៊ីនចំណុះ ២,២លីត្រ។

បន្តមកទៀតគឺម៉ូដែល Staria Elite តម្លៃចាប់ពី ៤១ ៧០០ដុល្លារ និង ៤៣ ៩០០ដុល្លារ ខណៈម៉ូដែលខ្ពស់បំផុត Staria Highlander មានតម្លៃ ៤៦ ៩០០ដុល្លារ និង ៤៩ ១០០ដុល្លារ។

គួរឲ្យដឹងថា ចំពោះប្រទេសអូស្ត្រាលី អតិថិជននឹងទទួលបានជម្រើសពណ៌ចំនួន ៥ គឺ Abyss Black, Moonlight Blue, Gaia Brown Mica, Graphite Grey និង Olivine Grey Metallic៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម