Hyundai Tucson ២០២២ ទទួលបានម៉ូឌែលថ្មី XRT មានរូបរាងកាន់តែហំ

រថយន្ត Hyundai Tucson ស៊េរីថ្មីឆ្នាំ ២០២២ បានបង្ហាញវត្តមាននៅលើទីផ្សារអាមេរិក ជាមួយម៉ូឌែលថ្មីអោយឈ្មោះថា RTX ដែលមានរូបរាងនៃការរចនាកាន់តែហំនិងអំណាច។

គ្រប់ម៉ូដែល Tucson XRT ទាំងអស់គឺត្រូវបានបង្កើតឡើងផ្អែកលើម៉ូឌែល SEL ដែលភ្ជាប់មកជាមួយកញ្ចប់ Convenience Package ដែលភ្ជាប់ជាមួយគ្រឿងបរិក្ខាបន្ថែមជាច្រើន។

Hyundai បានផ្តល់អោយម៉ូដែល XRT ជាមួយគំរបភក់ កាងជំហៀង​ កញ្ចក់ជំហៀង និងថាសកង់ទំហំ ១៩អ៊ីញពណ៌ខ្មៅ ដែលស័ក្តិសមទៅនឹងរថយន្តប្រភេទ Off-road។ បន្ថែមជាមួយកញ្ចក់ចំហៀងទាំងសងខាងពណ៌ខ្មៅ កៅអីស្បែកខាងក្នុងពណ៌ខ្មៅ និងកាងសម្រាប់ដាក់ឥវាន់លើដំបូលជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកកញ្ចប់ Convenience Package ក្រុមហ៊ុន Hyundai ​បានផ្តល់អោយ ការបើកទ្វាខាងក្រោយដោយអូតូ, Hyundai Digital Key, កន្លែងសាកថ្មឥតខ្សែ​, ភ្លើងបំភ្លឺខាងក្នុង, កញ្ចក់មើលក្រោយកាត់បន្ថយពន្លឺដោយស្វ័យប្រវត្តិ, ចង្កូតដៃស្រោបដោយស្បែក, ការគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវិត្ត និងកៅអីអ្នកបើកបរមានមុខងារ ៨បែប។

Tucson XRT ឆ្នាំ២០២២ ប្រើជាមួយម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ មានកម្លាំង ១៨៧ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ។ សម្រាប់តម្លៃរបស់ រថយន្តប្រភេទ SUV ថ្មីនេះមានចាប់ពី ៣២,៦២៥ ដុល្លារ សម្រាប់ប្រភេទFWD និង ៣៤,១២៥ ដុល្លារ សម្រាប់ ADW៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម