Hyundai Tucson ចាប់ពីឆ្នាំ ២០១៥ – ២០២០ ចំនួនជាង ២ម៉ឺនគ្រឿងនៅវៀតណាម មានបញ្ហាប្រព័ន្ធហ្រ្វាំង ABS

រថយន្ត Tucson ចំនួន ២៣ ៥៨៧គ្រឿងដែលមានឆ្នាំផលិតពី ២០១៥ ដល់ ២០២០ បានជួបប្រទះការប្រើប្រាស់ហ្វុយស៊ីបរបស់ ABS(ABS Fuse) ខុសមានទំហំ ៤០A ធ្វើអោយមិនអាចការពារសៀគ្វីបាន​ ដែលអាចបណ្តាលឲ្យឆេះឧបករណ៍បញ្ជា(Controller)។

TC Motor បានចាប់ផ្តើមធ្វើការប្រមូលរថយន្តទាំង ២៣ ៥៨៧គ្រឿង មកធ្វើការជួសជុល។ រថយន្តដែលធ្វើការប្រមូលហៅមកវិញនេះ ដោយមានបង្ហាញសញ្ញាព្រមាន ABS នៅលើអេក្រង់បង្ហាញព័ត៌មាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែលត្រូវបានហៅមកវិញមានប្រភេទប្រើប្រាស់សាំង ២,០លីត្រ និងប្រភេទប្រើប្រាស់ម៉ាស៊ូត ២,០លីត្រ។ ក្នុងនោះមានចំនួន ៣ ២១៣គ្រឿងត្រូវបាននាំចូលនៅចន្លោះខែ កក្កដា ឆ្នាំ២០១៥ ដល់ខែ ឧសភា ឆ្នាំ ២០២០ និងចំនួន ២០ ៣៧៤គ្រឿងត្រូវបាននាំចូលនៅចន្លោះខែ សីហា ឆ្នាំ២០១៧ ដល់ខែ ធ្នូ ឆ្នាំ ២០២០។

រថយន្ត Tucson នឹងត្រូវបានផ្លាស់ប្តូរនូវហ្វុយស៊ីបថ្មីទំហំ ២៥A ឬ ៣០A និងធ្វើការអាប់ដេតលើកម្មវិធីប្រព័ន្ធត្រួតពិនិត្យ ABS ក៏ដូច ESC ដោយប្រើប្រាស់ពេល ៣០វិនាទី និងឥតគិតថ្លៃផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម