Hyundai Tucson ស៊េរីឆ្នាំ ២០២៥ បង្ហាញខ្លួនជាមួយមុខមាត់ថ្មី និងផ្នែកខាងក្នុងថ្មីទាំងស្រុង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Tucson ស៊េរីឆ្នាំ ២០២៥ ទទួលបានការកែមុខមាត់ថ្មី មុនពេលចេញលក់នៅទីផ្សារតំបន់អឺរ៉ុប និងសហរដ្ឋអាមរិកនៅក្នុងឆ្នាំ ២០២៤ ។

ជាមួយនេះ ក្រុមហ៊ុនមិននិយាយច្រើនអំពីប្រភេទ Crossover  ប៉ុន្តែវាមានលក្ខណៈពិសេសជាមួយការរចនាបែប Parametric Dynamics design ដោយទទួលបានផ្នែកខាងមុខថ្មីមានដូចជា ប៉ាណាថ្មី និងចង្កៀងប្រភេទ Parametric Jewel ដែលបានធ្វើបច្ចុប្បន្នភាព និងកាង ព្រមទាំងប្រើប្រាស់នៅថាសកង់ថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងវិញទាំងស្រុង ដោយត្រូវបានរចនាបែប minimalist បំពាក់ជាមួយដៃចង្កូតប្រភេទ 3-spoke steering wheel ព្រមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញរួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេត្រូវបានភ្ជាប់ដោយកុងសូលកណ្តាលថ្មី ដែលបំពាក់នៅឆ្នាំងសាកឥតខ្សែ កន្លែងដាកដបទឹកចំនួន ២ និងចង្កឹះលេខត្រូវបានផ្លាស់ប្តូរទៅជាប់នឹងដៃចង្កូត ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន Hyundai មិនទាន់បង្ហាញព័ត៌មានលម្អិតណាមួយនៅឡើយទេ ប៉ុន្តែរបាយការណ៍ពីមុនបានបង្ហាញថាអាចមានការកែលម្អផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម