ទីភ្នាក់ងារ EPA (Environmental Protection Agency) បានបញ្ចេញតួលេខនៃកម្រិតស៊ីសាំងរបស់រថយន្ត Hyundai Venue ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ។
Hyundai Venue បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២១សេះ ប្រើប្រអប់លេខ CVT និង ប៉ុងមួយ។ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៧,៣លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។
បើប្រៀបធៀបទៅនឹង SUV ខ្នាតតូចដទៃទៀត វាចាញ់ Nissan Kicks តែឈ្នះ Honda HR-V, Hyundai Kona និង Subaru Crosstrek ជាដើម។
Hyundai Venue ឆ្នាំ ២០២០ មានពណ៌លាយគ្នារហូតដល់ទៅ ៣ ជម្រើស ដូចជា ពណ៌ទឹកក្រូច (Lava Orange Dual Tone), ពណ៌ខៀវ (Denom Blue Dual Tone) និង ពណ៌ស (Polar White Dual Tone) ។ ទោះជាយ៉ាងណា Hyundai មិនទាន់បានប្រកាសតម្លៃរបស់វានៅឡើយទេ៕