Hyundai Venue N Line ម៉ូដែលខ្ពស់ជាងគេ គ្រោងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសឥណ្ឌា ខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Venue N Line នៃប្រភេទ SUV ខ្នាតតូច ជាម៉ូដែលខ្ពស់ជាងគេ​ជាមួយតម្លៃលក់ចាប់ពី ១៥ ៩៣០ ដុល្លារ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៦ ខែកញ្ញា​ ក្នុងប្រទេសឥណ្ឌា។

រថយន្ត Hyundai Venue N Line គឺមិនមានលក្ខណៈបែបស្ព័រដូចនៅក្នុងម៉ូដែល Hyundai ផ្សេងទៀតនោះទេ ប៉ុន្តែវានៅតែលេចធ្លោជាងពីម៉ូដែលផ្សេង រួមទាំងជាមួយការតុបតែងពណ៌ក្រហមដែលជាអត្ថសញ្ញាណនៅផ្នែកខាងក្រោមនៃតួរថយន្តដែលត្រូវបានរចនាឡើងវិញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភាពខុសគ្នាពីកន្លែងបន្ថែមរួមមាន ប៉ាណាមុខ, របាំងការពារភក់និងទ្វារខាងក្រោយមានឡូហ្គោ N Line។ លើសពីនេះ របាំងការពារផ្នែកខាងមុខស្រោបដោយអាលុយមីញ៉ូម និងកាងខាងក្រោយរចនាថ្មី, ថាសកង់ស្ព័រទំហំ ១៦ អ៊ីញ, កាង spoiler ខាងក្រោយទំហំធំ។ បន្ថែមពីនេះ នៅផ្នែកខាងក្រោយ ចំនុចលេចធ្លោគឺបំពង់ស៊ីមាំងពីរដែលស្រោបដោយក្រូម៉េ បែបស្ព័រ។

រីឯនៅផ្នែកខាងក្នុង Hyundai បានបន្ថែមថ្នេរដេពណ៌ក្រហម លើកៅអី ដៃទ្វារ ផ្ទៃតាប៊្លូ និងចង្កឹះលេខ។ ឧបករណ៍ស្ដង់ដាររួមមាន កុងទ័រព័ត៌មានឌីជីថល និងអេក្រង់កំសាន្តទំហំ ៨ អ៊ីញ ជាមួយនឹងមុខងារតភ្ជាប់ជាច្រើន ឧបករណ៍បំពងសំឡេងម៉ាក Bose និងដំបូលបើកបែប sunroof។

រថយន្ត Hyundai Venue N Line ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ turbocharged ទំហំ ៣ ស៊ីឡាំងដែលអាចផលិតកម្លាំងបាន ១១៨ សេះ និងកម្លាំងរមួល ១៧២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៧ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម