Hyundai ចង់ឲ្យឡាន EV សាកលឿន ដូចឡានចាក់សាំង ប្រើពេលត្រឹមតែ៣នាទី

បច្ចេកវិទ្យាបញ្ចូលថាមពលរថយន្តអគ្គិសនី នៅត្រូវការពេលវេលាស្រាវជ្រាវអភិវឌ្ឍបន្ថែមទៀត ជាពិសេសបើប្រើរយៈពេលខ្លីបំផុតនោះ និន្នាការប្រើរថយន្តអគ្គិសនី​នឹងកើនឡើងខ្ពស់ខ្លាំងជាក់ជាមិនខាន។

លោក Tyrone Johnson ប្រធាន​មជ្ឈមណ្ឌលអភិវឌ្ឍន៍អឺរ៉ុបថ្មីរបស់ក្រុមហ៊ុន Hyundai បាន​លើកឡើងថា ល្បឿនសាករថយន្តអគ្គិសនី ត្រូវតែបន្តការអភិវឌ្ឍរហូតដល់ពេល​មួយដែលប្រើរយៈពេលសាក ដូចរថយន្តចាក់សាំង ដែល​វាជាមុខងារ​មួយត្រូវការបំផុតពីអ្នកប្រើប្រាស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាមការអះអាងរបស់លោក ការរំពឹងពីអតិថិជន EV នោះគឺថា វាគួរតែចំណាយពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ ដើម្បីបញ្ចូលថាមពលរថយន្ត ដូចរថយន្តចំហេះក្នុង។ ជាមួយគ្នានោះ ពួកគេក៏បារម្ភផងដែរថា ទោះសាកលឿនមែន ប៉ុន្តែចម្ងាយបានតិចនៅឡើយ អ៊ីចឹង គោលដៅធំបំផុត ទាំងល្បឿនសាក និងចម្ងាយបើកបរ គួរតែដូចរថយន្តចំហេះក្នុង។

យ៉ាងណាមិញ លោកថាវាជាចំណោទដ៏ធំសម្រាប់ក្រុមហ៊ុន​ផលិត ដែលមិនត្រឹមតែធ្វើឲ្យការសាករថយន្តអគ្គិសនីលឿននោះទេ ប៉ុន្តែក៏ត្រូវរក្សាទំហំអាគុយនៅដដែលផងដែរ។ លោកបន្តថា ឧស្សាហកម្មរថយន្តចំហេះក្នុង មាន​អាយុកាលជាង ១០០ឆ្នាំមកហើយ ដើម្បីអភិវឌ្ឍ ដែលរថយន្តចាក់ឥន្ធនៈក្លាយជារឿងធម្មតា មកទល់បច្ចុប្បន្ននេះ។

គួរដឹងថា រថយន្ត Hyundai Ioniq 5 គឺនៅតែចំណាយពេលយូរប្រហែល ២០នាទី ក្នុងការសាកពី ១០ ទៅ ៨០% ដែលប្រើជាមួយឆ្នាំសាកល្បឿនលឿនក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម