Hyundai ចេញឡាន Santa Fe XRT ឆ្នាំ២០២២ ថ្មី រាងកាន់តែហំខ្លាំង!

ក្រុមហ៊ុន Hyundai បានបន្តពង្រីកត្រកូល Santa Fe របស់ខ្លួនកាន់តែធំ សម្រាប់ស៊េរីឆ្នាំ២០២២ ដោយបានប្រកាសចេញម៉ូដែលថ្មីមួយទៀត ហៅថា Santa Fe XRT។

ផ្អែកលើម៉ូដែល Santa Fe SEL ជាមួយកញ្ចប់ Option “Convenience Package” រថយន្ត Santa Fe XRT ឆ្នាំ២០២២ នេះមានបំពាក់របាំងភក់ប្លាស្ទិក ក៏ដូចជាបន្ទះដែកពណ៌ទឹកប្រាក់សម្រាប់ការពារបាតរថយន្តផងដែរ។ ជាមួយគ្នានេះដែរ SUV នេះក៏បានបន្ថែមប៉ាណាមុខពណ៌ក្រៅក្រើម, គម្របកញ្ចក់ពណ៌ខ្មៅ និងរឺហ្គែរលើដំបូលពណ៌ខ្មៅ ព្រមទាំងយ៉ាន់ Alloy ទំហំ ១៨អ៊ីញពណ៌ខ្មៅ ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ រថយន្ត Santa Fe XRT បំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ៨អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ដោយមិនបាច់ប្រើខ្សែ។ ក្រៅពីនោះក៏មានមុខងារកម្តៅសម្រាប់កៅអីមុខ, ដៃចង្កូតស្រោបស្បែក, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់ ជាដើម។

បើនិយាយពីផ្នែកសុវត្ថិភាពវិញ វាក៏មានបំពាក់មុខងារជាច្រើន រួមទាំង Blind-Spot Collision-Avoidance Assist, Rear Cross-Traffic Collision-Avoidance Assist, Forward Collision-Avoidance Assist with Pedestrian, Cyclist, and Junction Turning Detection, Lane Keeping Assist និង Rear Occupant Alert ទៀតផង។

រថយន្ត Hyundai Santa Fe XRT ឆ្នាំ២០២២ មានតម្លៃចាប់ពី ៣២ ៣០០ដុល្លារ ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩១សេះ និងប្រើប្រអប់លេខអូតូ ៨វគ្គ ហើយក៏មានជម្រើសប៉ុងពីរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម