Hyundai ចេញឡានថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បញ្ចេញជាផ្លូវការនូវរថយន្ត Hyundai Casper មុខមាត់ថ្មី សម្រាប់ទីផ្សារប្រទេសកំណើត ជាមួយតម្លៃលក់ចាប់ពី ១០ ០០០ ដុល្លារ ដល់ ១៣ ៨០០ ដុល្លារ​។

រថយន្ត Casper Van ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,០ លីត្រ turbocharged  ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៧២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយជម្រើសប្រអប់លេខអូតូ CVT និងលេខដៃ ៥វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តមួយនេះ មានភាពទាន់សម័យ Cute ដែលបំពាក់ជាមួយប៉ាណាមុខរចនាថ្មីរចនារាងសសរ អបសងខាងដោយចង្កៀងមុខ ប្រភេទ LED រចនាមូល ជាមួយកាងរចនាថ្មី និងមានចង្កៀងសុីញ៉ូនៅផ្នែកខាងលើ ខណៈផ្នែកខាងក្រោយទទួលបានការរចនាថ្មីបន្តិចបន្តួច ជាមួយថាសកង់ទំហំ ១៥ អ៊ីញ។

ចំពោះផ្នែកខាងក្នុងមានបំពាក់គ្រឿង​សម្ភារៈថ្មីដែល​មាន​គុណភាព​ ជាមួយអេក្រង់កម្សាន្តទំហំ ១០,២៥ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមជាមួយអំពូលបំភ្លឺថ្មី និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម