Hyundai តាំងចិត្តចូល​ទន្ទ្រាន​ទឹកដីជប៉ុនជាថ្មីម្ដងទៀត

ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​ខាង​ត្បូង Hyundai បាន​ប្រកាស​អំពី​ផែនការ​បញ្ចេញ​លក់​រថយន្ត​​ Nexo ជា​រថយន្ត​ដើរ​ដោយ​ថាមពល​អ៊ីដ្រូហ្សែន​ នៅ​ទីផ្សារ​ប្រទេស​ជប៉ុន​នៅ​ត្រឹម​ឆ្នាំ ២០២២ ដែល​វា​នឹង​ជា​ការ​វិល​ត្រឡប់​ជា​ថ្មី​របស់ Hyundai។

Hyundai បាន​ឈាន​ជើង​ចូល​ទីផ្សារ​ជប៉ុន​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០១ ប៉ុន្តែ​ដោយ​សារ​តែ​មិន​អាច​ទទួល​បាន​ជោគជ័យ​ ក្រុមហ៊ុន​ក៏​បាន​ដក​ខ្លួន​ចេញ​ក្នុង​ឆ្នាំ ២០០៩។ ការ​វិល​ត្រឡប់​លើក​នេះ​គឺ​​ជា​មួយ​គោលដៅ​សាង​មុខ​មាត់​ម៉ាក​សញ្ញា​ Hyundai ឡើង​វិញ ជា​មួយ​រថយន្ត​ដើរ​​ដោយ​ថាមពល​អគ្គិសនី និង​ថាមពល​អ៊ីដ្រូហ្សែន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ប្រទេស​ជប៉ុន​នា​ពេល​កន្លង​មក​នេះ​បាន​​ព្យាយាម​ផ្សព្វផ្សាយ​អំពី​រថយន្ត​អគ្គិសនី និង​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ពេល​ពល​រដ្ឋ​ទិញ​រថយន្ត​ដែល​ជួយ​ដល់​បរិស្ថាន​ផង​​ដែរ ដែល​វា​ជា​ចំណុច​ទាក់ទាញ​មួយ នាំ​ឲ្យ​ Hyundai ចង់​វិល​ត្រឡប់​ចូល​ទីផ្សារ​ជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម