Hyundai នឹងវិនិយោគទឹកប្រាក់រាប់ពាន់លានដុលារនៅកូរ៉េខាងត្បូងដល់ឆ្នាំ ២០២៥

[ទីផ្សារបរទេស] ថ្មីនេះក្រុមហ៊ុន Hyundai បានប្រកាសថាខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូងរហូតដល់ឆ្នាំ ២០២៥។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

ក្រុមហ៊ុន Hyundai បានបញ្ជាក់ថាទឹកប្រាក់ទាំងនេះគឺគ្រោងនឹងវិនិយោគលើវិស័យអគ្គិសនី, រ៉ូបូត និង ការចល័តខ្យល់ក្នុងទីក្រុងព្រមទាំងបច្ចេកវិទ្យាបើកបរស្វ័យភាព ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ខ្លួនក្នុងវិស័យអាជីវកម្មផ្សេងៗជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃអាទិត្យកន្លងទៅនេះក្រុមហ៊ុន Hyundai ទើបតែបានប្រកាសអំពីផែនការរបស់ខ្លួនក្នុងការវិនិយោគចំនួនទឹកប្រាក់ប្រមាណជាង ១០ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាមេរិកក្នុងបច្ចេកវិទ្យាទំនើប ដែលរួមបញ្ចូលទាំងការវិនិយោគចំនួន ៥,៥ ពាន់លានដុល្លាររបស់ខ្លួនសម្រាប់រថយន្តអគ្គិសនី និងបរិក្ខារថ្មថ្មីនៅហ្សកហ្ស៊ីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម