ក្រុមហ៊ុន Hyundai Mobis បានធ្វើការណែនាំអំពីម៉ូឌុល e-corner របស់ខ្លួនចុងក្រោយបំផុតកាលពីឆ្នាំ២០២១កន្លងទៅ ខណៈពេលនេះក្រុមហ៊ុននេះក៏បានបង្ហាញចេញថ្មីដែលបំពាក់នៅលើរថយន្ត loniq 5 Prototype ដែលបំពាក់ដោយម៉ូឌុល e-corner ចំនួនបួន។
ម៉ូឌុលនេះអាចឱ្យកង់បង្វិលបានដល់ទៅ ៩០ដឺក្រេ ហើយវាផ្តល់ឱ្យរថយន្តមានភាពបត់បែនដែលគ្មានគូប្រៀប។ ដោយបានបំពាក់នូវរបៀបនៃការបើកបរ “crab driving mode” ដែលអាចអនុញ្ញាតអោយកង់ទាំងបួនបត់បានចំនួន ៩០ដឺក្រេ អាចឱ្យរថយន្តធ្វើដំណើរពីចំហៀងទៅម្ខាង ជំនួសឱ្យតែការឆ្ពោះទៅមុខ និងថយក្រោយ ព្រមទាំងផ្តល់នូវភាពងារយស្រួលក្នុងការចូលចចតផងដែរ។
ហើយប្រសិនបើចង់បង្វិលជុំក្នុងលឿន នោះក៏មានមុខងារបញ្ជាដែលអោយឈ្មោះថា “Zero turn function” ដោយវានឹងបង្វិលកង់ក្នុងមុំ ៤៥ដឺក្រេ ដើម្បីអោយរថយន្តអាចបង្វិលខ្លួនបាន ៣៦០ដឺក្រេ។ លើសពីនេះ វាក៏មានមុខងារ គំរូនេះមុខងារបង្វិល “Pivot turn function” ផងដែរ ដែលកង់ខាងមុខនៅត្រង់ ខណៈពេលដែលកង់ខាងក្រោយបត់ក្នុងមុំ ៩០ដឺក្រេ។
សម្រាប់ម៉ូឌុល e-cornerនេះ វាត្រូវបានធ្វើការរួមបញ្ចូលគ្នាជាមួយប្រព័ន្ធចង្កូត ហ្វ្រាំង ប្រព័ន្ធទ្រព្យួរ និងប្រព័ន្ធបើកបរនៃកង់នីមួយៗ។ ហើយលើសពីនេះ គំរូនេះគឺក្រុមហ៊ុន Hyundai Mobis បាននិងកំពុងសិក្សារជាមួយគំនិតនេះអស់រយៈពេលជាង ៥ឆ្នាំមកហើយ ខណៈដែលគំនិតដែលបានបង្ហាញខ្លួននៅ CES ក្នុងឆ្នាំ២០១៨ ហើយបច្ចេកវិទ្យានេះបានវិវត្តចាប់តាំងពីពេលនោះមក ជាមួយគោលដៅចង់ឃើញម៉ូឌុល e-corner នេះបំពាក់នៅក្នុងគំរូផលិតកម្មរថយន្តរបស់ខ្លួន៕