Hyundai បញ្ចេញឡានវ៉ែនថ្មីរូបរាងប្លែក ប្រៀបដូចឡានអនាគត

រថយន្ត Hyundai Staria ស៊េរីឆ្នាំ២០២១ បានបង្ហាញរូបរាងជាផ្លូវការ ដែលរូបរាងរបស់វាមិនដូចជារថយន្តដទៃទៀតដាក់លក់លើទីផ្សារនោះទេ គឺមានរូបរាងប្រៀបដូចជារថយន្តអនាគតយ៉ាងអ៊ីចឹង។

រូបរាងរបស់ Staria ស៊េរីឆ្នាំ២០២១ មានផ្នែកខាងមុខរាបស្មើដែលអមដោយអំពូលភ្លើងបំភ្លឺពេលថ្ងៃប្រភេទ LED និងអំពូលភ្លើងមួយជួរនៅពីលើឡូហ្គោ Hyundai ផងដែរ ហើយអំពូលភ្លើងបំភ្លឺផ្លូវនាពេលយប់ស្ថិតនៅជាប់កាងខាងក្រោមទាំងសងខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រចនាបថប្លែកនៃរថយន្តបានបន្តទៅដល់ផ្នែកចំហៀង ដែលបង្អួចរបស់រថយន្តហាក់មានពង្រីកខ្លួនធំខុសប្លែកពីធម្មតា។ ចំណែកផ្នែកខាងក្រោយវិញមានបំពាក់អំពូលភ្លើងឲ្យសញ្ញារាងទ្រវែងជាលក្ខណៈបឈ្ឈរដែលជាអំពូលឌីហ្សាញបែប Parametric Pixel ស្រដៀងនឹងរថយន្ត Ioniq 5 ដែរ។

រថយន្តនេះមានជម្រើសម៉ាស៊ីនពីរប្រភេទគឺទីមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៧៤សេះ ហើយអាចប្រើជាមួយប្រអប់លេខដៃ៦វគ្គ ឬប្រើជាមួយលេខអូតូ៨វគ្គ។ ម៉ាស៊ីនមួយប្រភេទទៀតគឺជាប្រភេទ Smartstream MPI ចំណុះ ៣,៥លីត្រ ផលិតកម្លាំងបាន ២៦៨សេះ ដែលប្រើជាមួយប្រអប់លេខអូតូ៨វគ្គ។

រថយន្ត Hyundai Staria នឹងដាក់លក់នៅអំឡុងឆមាសទីពីរនៃឆ្នាំ២០២១ នៅទីផ្សារអាស៊ី និងប្រទេសអូស្ត្រាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម