Hyundai ប្រកាសចេញរថយន្តអគ្គសនីសុទ្ធ ជិះបានឆ្ងាយ ៤៨០គ.ម ផ្លូវការ

រថយន្ត Hyundai Loniq 5 គឺជារថយន្តប្រភេទ SUV អគ្គិសនីសុទ្ធដែលផលិតឡើងដោយផ្អែកលើរថយន្ត Hyundai 45 ដែលបានដាក់បង្ហាញកាលពីឆ្នាំ ២០១៩ ក្នុងកម្មវិធីពិពណ៌រថយន្ត Frankfurt Motor Show។ Loniq 5 គឺជាផលិតផលដំបូងបង្អស់របស់ Loniq ដែលជាយីហោមួយដែលមានឯកទេសក្នុងការផលិតរថយន្តអគ្គិសនី ដែលស្ថិតក្រោមក្រុមហ៊ុន Hyundai ប៉ុន្តែរថយន្តនៅតែប្រើប្រាស់ឡូហ្គោរបស់ Hyundai ដដែល។

ប្រៀបធៀបជាមួយ Hyundai 45 រថយន្ត Loniq 5 គឺពុំមានភាពខុសគ្នាខ្លាំងនោះឡើយ ក្នុងការឌីស្សាញ។ ដោយនៅតែបំពាក់ជាមួយចង្កៀងក្រោយរូបរាងជា Pixel-shaped, អំពូលបំភ្លឺពេលថ្ងៃ រាងជាការ៉េ និង ថាសកង់ទំហំ ២០អ៊ីញ ដែលស្រដៀងទៅនឹង Hyundai 45។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូចរថយន្ត Sonata Hybrid D-class Sedan ដំបូលរថយន្ត Hyundai Loniq 5 អាចស្រូបយកថាមពលពន្លឺព្រះអាទិត្យដើម្បីសាកអាគុយ។ លើសពីនេះទៀតនៅតាមទីផ្សារមួយចំនួនអ្នកប្រើប្រាស់ក៏មានជម្រើសក្នុងការជ្រើសរើសកញ្ចក់មើលខាងក្រោយប្រភេទកាមេរ៉ា និងអេក្រង់ OLED ខាងក្នុងផងដែរ។

រីឯតាប្លូវិញ បានទទួលការឌីស្សាញតាមបែប Tech-rich ដែលភ្ជាប់គ្នាជាមួយអេក្រង់ទំហំ ១២អ៊ីញ និងប្រព័ន្ធបង្ហាញព័ត៍មានលើកញ្ជក់ HUD។ កៅអីខាងបញ្ជារុញទៅមុខ និងទៅក្រោយបានផងដែរ។

Hyundai Loniq 5 ផ្តល់នូវជម្រើសកញ្ចប់អាគុយអគ្គិសនី២ប្រភេទគឺ កញ្ចប់អាគុយអគ្គិសនី ៥៨ គីឡូវ៉ាត់ម៉ោង និងកញ្ចប់អាគុយអគ្គិសនី ៧២,៦ គីឡូវ៉ាត់ម៉ោង។

  • សម្រាប់ប្រភេទ Entry-level នៃរថយន្ត Loniq 5 បំពាក់ជាមួយកញ្ចប់អាគុយអគ្គិសនី ៥៨ គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីចំនួន១ បង្កើតបានកម្លាំងសរុប ១៦៧សេះ ប្រើប្រាស់ប្រព័ន្ធបើកបរRWD។ និងអាចស្ទុះពីល្បឿនកុងទ័រ ០-១០០ ប្រើពេល ៨,៥វិនាទី ។
  • ប្រភេទខ្លាំងបំផុត បំពាក់ជាមួយកញ្ចប់អាគុយអគ្គិសនី ៧២,៦ គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនី ចំនួន ២ កម្លាំង ៣០២សេះ ប្រើប្រាស់ប្រព័ន្ធបើកបរ AWD និងអាចស្ទុះពីល្បឿនកុងទ័រ ០-១០០ ប្រើពេល ៥,២វិនាទី ។
  • និងប្រភេទដែលអាចបើកបរបានយូរ បំពាក់ជាមួយកញ្ចប់អាគុយអគ្គិសនី ៧២,៦ គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីធំចំនួន ១ កម្លាំង ២១៤សេះ អាចបើកបរបានចម្ងាយប្រហែល ៤៨០គ.ម ពេលសាកថ្មពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម