Hyundai លក់លក់ឡានដាច់ច្រើនជាង Toyota ទៀត នៅក្នុងប្រទេសមួយនេះ

ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២១ នេះ បានកត់ត្រាស្ថានភាពអាជីវកម្មវិជ្ជមាននៃទីផ្សាររថយន្តវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ ចូលដល់ខែឧសភា ការលក់រថយន្តបានឈានដល់ជាង ១៦ ៤០០ គ្រឿង គឺធ្លាក់ចុះ ១៣,៣% បើប្រៀបធៀបទៅនឹងខែមេសា។

ដោយឡែក Hyundai នៅតែរក្សាតំណែងជាក្រុមហ៊ុនលក់រថយន្តដាច់ជាងគេនៅវៀតណាម ដោយលក់បាន ៦ ០២៧ គ្រឿង។ បើប្រៀបធៀបទៅនឹងខែមេសា ការលក់រថយន្តរបស់កូរ៉េនេះបានថយចុះ ១២%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ គូប្រជែងធំជាងគេរបស់ Hyundai គឺ Toyota មានចំនួនលក់ធ្លាក់ចុះ ៨,២% សរុបចំនួន ៥ ៥៩៨ គ្រឿងនៅក្នុងខែមេសា និងបានធ្លាក់ចុះដល់ ៥ ១៣៩ គ្រឿងក្នុងខែឧសភា។ ការរក្សាអត្រាធ្លាក់ចុះទាបរបស់ Toyota ត្រូវអរគុណដល់រថយន្ត Toyota Vios។

យ៉ាងណាមិញ តំណែងបន្ទាប់បានទៅលើក្រុមហ៊ុន Kia, VinFast, Mitsubishi និង Mazda ជាមួយនឹងការលក់រថយន្តចំនួន ៣ ៣៣៦ គ្រឿង, ២ ៨៥៥ គ្រឿង, ២ ៧០៩ គ្រឿង និង ២ ៤២៦ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម