IIHS បង្ហាញឈ្មោះឡានទាំង ៩០ម៉ូដែល ផ្តល់សុវត្ថិភាពខ្ពស់បំផុត ប្រចាំឆ្នាំ២០២១

ចំពោះអ្នកដែលកំពុងស្វែងរករថយន្តដែលផ្តល់សុវត្ថិភាពក្នុងការបើកបរ ឥឡូវនេះកាន់តែងាយស្រួលហើយ ស្របពេលដែលវិទ្យាស្ថាន Insurance Institute for Highway Safety ឬហៅកាត់ថា IIHS បានបង្ហាញឈ្មោះរថយន្តចំនួន ៩០ម៉ូដែល ជាប់ចំណាត់ថ្នាក់ “Top Safety Pick” ពោលគឺផ្តល់សុវត្ថិភាពខ្ពស់បំផុត ប្រចាំឆ្នាំ២០២១ នេះ។

តួលេខនេះដែរបង្ហាញថា រថយន្តដែលផ្តល់សុវត្ថិភាពខ្ពស់បានកើនឡើងច្រើនជាងឆ្នាំមុន ដែលមានត្រឹមតែ ៦៤ម៉ូដែលប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះដែរ រថយន្តចំនួន ៤១ម៉ូដែល បានជាប់ចំណាត់ថ្នាក់ “Top Safety Pick” ដោយសារតែពួកវាទទួលបានពិន្ទុ “ល្អ” គ្រប់ការធ្វើតេស្តទាំង ៦ របស់ IIHS។ ក្នុងចំណោមនោះ គឺមានដូចជា Honda Civic, Nissan Sentra, Toyota Corolla, Audi A4, BMW 3-Series, Chevrolet Equinox, Ford Escape និង Hyundai Sonata ផងដែរ។

ដោយឡែក រថយន្តចំនួន ៤៩ម៉ូដែលផ្សេងទៀត បានជាប់ចំណាត់ថ្នាក់ “Top Safety Pick+”។ ដោយក្នុងនោះរួមមានទាំងម៉ូដែល Audi A6, Cadillac XT6, Lexus NX និង Volvo S60 ក៏ដូចជា Ford Explorer, Honda Accord, Kia K5, Nissan Maxima, Mazda CX-5 និង Toyota Sienna ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម