
ក្រុមហ៊ុន IM Motors បានប្រកាសថា នឹងចាប់ផ្តើមបើកទទួលការបញ្ជាទិញមុន (pre-sale) សម្រាប់រថយន្ត IM LS9 ដែលជាប្រភេទ SUV ៦ កៅអី ប្រើប្រព័ន្ធថាមពលបង្កើនចម្ងាយ (range-extender) នៅប្រទេសចិន នៅថ្ងៃទី ៤ ខែវិច្ឆិកាខាងមុខនេះ។
រថយន្តថ្មីនេះបានបំពាក់ជាមួយគ្រោងឆ្អឹង (Lizard Digital Chassis 3.0) ភ្ជាប់មកជាមួយ lidar ៥២០ ខ្សែ នៅគ្រប់ស៊េរីទាំងអស់ និងប្រើប្រាស់ប្រព័ន្ធថាមពលពង្រីកចម្ងាយបើកបរ EREV “Stellar” របស់ក្រុមហ៊ុនផ្ទាល់។ បន្ថែមពីនេះ IM LS9 ក៏បានបំពាក់ជាមួយប្រព័ន្ធព្យួរខ្យល់ភ្លោះ (dual-chamber air suspension system) ទំហំ ១៥០ ម.ម អនុញ្ញាតឱ្យកម្ពស់រថយន្តអាចលៃតម្រូវបាន (១៥០ ម.ម) និងផ្តល់ផាសុកភាពក្នុងការបើកបរ។
សម្រាប់រូបរាងទំហំផ្នែកខាងក្រៅរបស់រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ២៧៩ម.ម, ទទឹង ២ ០០០ម.ម, កម្ពស់ ១ ៨០៦ម.ម, ប្រវែងគម្លាតកង់មុខក្រោយ ៣ ១៦០ម.មនិងមានទម្ងន់ ២ ៦៩៥គីឡូក្រាម។
ខាងក្រោមនេះជាកម្រិតសមត្ថភាពរបស់រថយន្ដ IM LS9 ដំណើរដោយប្រព័ន្ធពង្រីករយៈចម្ងាយ EREV “Stellar” របស់ក្រុមហ៊ុន IM Motors
- ម៉ាស៊ីន (Range Extender):
- ជាម៉ាស៊ីន Zephyr ចំណុះ ១.៥ (ម៉ូឌែល 15FNE) ដែលដើរតួជា ម៉ាស៊ីនបង្កើនរយៈចម្ងាយ (range extender)។
- ម៉ាស៊ីននេះអាចផលិតកម្លាំងអតិបរមាបាន ១១៤ គីឡូវ៉ាត់ឬស្មើនឹង ១៥៣ សេះ ។
- ប្រភេទអាគុយ
- ប្រើប្រាស់ អាគុយ Super Hybrid Freevoy ទំហំ ៦៥.៩ គីឡូវ៉ាត់ម៉ោង (kWh) និង ៨០០ វ៉ុល (800V) ពីក្រុមហ៊ុន CATL។
- ម៉ូទ័រអគ្គិសនីភ្លោះ (Dual Electric Motors):
- ម៉ូទ័រទាំងពីរបង្កើតកម្លាំងបាន ១៦០ គីឡូវ៉ាត់ឬស្មើនឹង ២១៥ សេះ និង ២៣០ គីឡូវ៉ាត់ឬស្មើនឹង ៣០៨ សេះ។
- ម៉ូទ័រទាំងពីរបង្កើតកម្លាំងបាន ១៦០ គីឡូវ៉ាត់ឬស្មើនឹង ២១៥ សេះ និង ២៣០ គីឡូវ៉ាត់ឬស្មើនឹង ៣០៨ សេះ។
- កម្រិតសុីប្រេងរបស់រថយន្ដសុីត្រឹមតែ ២.៨១ លីត្រ/១០០ គីឡូម៉ែត្រ។
- ល្បឿនអតិបរមាអាចបើកបានល្បឿន ២២០ គីឡូម៉ែត្រ/ម៉ោង។
- រយៈចម្ងាយបើកបររួមបញ្ចូលគ្នាពេលប្រើអគ្គិសនីលាយសាំងអាចបើកបាចម្ងាយ ១ ៥០០ គីឡូម៉ែត្រ។
- ការសាកថ្មលឿន ប្រើពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះអាចបើកបាចម្ងាយ ៣១០ គីឡូម៉ែត្រ៕

















