Infiniti Q50 ឆ្នាំ២០២១ គូប្រជែង Lexus IS ចេញតម្លៃលក់ផ្លូវការ

Infiniti បានបង្ហាញតម្លៃនៃរថយន្ត Q50 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយមានតម្លៃចាប់ពី ៣៦ ៦០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្តInfiniti Q50 ឆ្នាំ២០២១ នេះ ចែកចេញជា ៤ម៉ូដែល គឺ Pure, Luxe, Red Sport 400 និង Sensory។ ក្នុងចំណោមនោះ ម៉ូដែលថ្លៃបំផុតគឺ Q50 Red Sport 400 ចាប់ពី ៥៥ ៧៥០ដុល្លារ។ វាមានបំពាក់ម៉ាស៊ីន turbocharged V6 មានកម្លាំង ៤០០សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ Infiniti បានបន្ថែមពណ៌ថ្មីចំនួន ២ ទៀត គឺ ប្រផេះ Slate Gray និង ខៀវ Grand Blue សរុបទាំងអស់ ៨ពណ៌។ គ្រប់ម៉ូដែលសុទ្ធតែមានបំពាក់កញ្ចប់ ProAssist Package មកស្តង់ដារ ដោយក្នុងនោះរួមមានទាំងមុខងារ Blind Spot Warning, Lane Departure Warning, Intelligent Around View Monitor with Moving Object Detection, Intelligent Cruise Control, Backup Collision Intervention, Distance Control Assist និង High Beam Assist។

រថយន្ត Sedan នេះនឹងដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ និង ប៉ុងមួយវិលកង់ក្រោយមកស្តង់ដារ ខណៈប្រភេទប៉ុងពីរ នឹងថ្លៃជាង ២ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម