Infiniti Q60 ឆ្នាំ២០២១ រាងនៅតែអេម តែកាន់តែថ្លៃជាងមុន

ក្រុមហ៊ុន Infiniti ដែលជាមែកធាងរបស់ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Q60 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដែលទទួលបានការអាប់ដេតមួយចំនួន ប៉ុន្តែនៅតែរក្សារូបរាងដ៏ស្រស់ស្អាតរបស់វា ហើយបានបន្ថែមពណ៌ថ្មី គឺ Grand Blue និង Slate Gray។

ថ្វីបើមានការផ្លាស់ប្តូរតិចតួច ប៉ុន្តែតម្លៃរបស់វាបានហក់ឡើង ដោយឥឡូវនេះ Infiniti Q60 Pure ឆ្នាំ២០២១ មានតម្លៃចាប់ពី ៤១ ៦៥០ដុល្លារ ថ្លៃជាងស៊េរីមុន ៣០០ដុល្លារ។ វាមានបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ហើយក៏មានជម្រើសប៉ុងពីរ AWD ដែរ តែត្រូវថែមលុយ ២ ០០០ដុល្លារទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់មកទៀតគឺ Q60 Luxe មានតម្លៃចាប់ពី ៥០ ២០០ដុល្លារ ថ្លៃជាងមុន ៤ ៧០០ដុល្លារ និង ចុងក្រោយបង្អស់គឺ Q60 Red Sport 400 ថ្លៃជាងមុន ៩៥០ដុល្លារ ពោលគឺតម្លៃចាប់ពី ៥៨ ១០០ដុល្លារ។ វាមានបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំងដូចគ្នា តែមានកម្លាំងដល់ ៤០០សេះ។

បច្ចុប្បន្ននេះ រថយន្ត Infiniti Q60 ឆ្នាំ២០២១ កំពុងដាក់ឲ្យបញ្ជាទិញ ហើយនឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក មុនដាច់ឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម