Infiniti QX50 ឆ្នាំ២០២២ ចេញតម្លៃលក់ផ្លូវការ ចាប់ពី ៣៩ ០០០ដុល្លារ

ក្រុមហ៊ុន Infiniti បានប្រកាសចេញនូវតម្លៃនៃរថយន្ត QX50 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយដាក់លក់ចាប់ពី ៣៩ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

តម្លៃខាងលើនេះគឺសម្រាប់ម៉ូដែល Infiniti QX50 Pure ឆ្នាំ២០២២ ហើយបើប្រៀបធៀបទៅ គឺថ្លៃជាងស៊េរីឆ្នាំ២០២១ ត្រឹមតែ ១ ០៥០ដុល្លារប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ វាមានបន្ថែមមុខងារមួយចំនួន ដូចជា ProPILOT Assist ជាមួយនឹង adaptive cruise control និង lane centering technology ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ វាក៏មានបំពាក់កញ្ចក់មើលក្រោយ auto-dimming rearview mirror, រន្ធសាកភ្លើង USB-C សម្រាប់អ្នកដំណើរខាងក្រោយ, Intelligent Key និង ភ្លើង LCD Welcome Lights ទៀតផង។

ក្រៅពីម៉ូដែល QX50 Pure ខាងលើ ក្រុមហ៊ុន Infiniti ក៏មានជម្រើសម៉ូដែល QX50 Luxe មានតម្លៃ ៤២ ៣៥០ដុល្លារ, QX50 Essential តម្លៃ ៤៦ ៨០០ដុល្លារ, QX50 Sensory តម្លៃ ៥១ ៥០០ដុល្លារ និងចុងក្រោយ QX50 Autograph តម្លៃ ៥៦ ៩៥០ដុល្លារ។

គ្រប់ម៉ូដែលនៃ Infiniti QX50 ឆ្នាំ២០២២ ទាំងអស់ នឹងប្រើម៉ាស៊ីនចំណុះ ២,០លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ និងកម្លាំងរមួល ៣៧៩ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម