Infiniti QX55 ឆ្នាំ២០២៣ បំពាក់ option ច្រើនជាងមុន តម្លៃចាប់ពី ៤,៦ម៉ឺនដុល្លារ

ក្រុមហ៊ុន Infiniti បានប្រកាសចេញរថយន្ត QX55 ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ ដោយមានតម្លៃចាប់ពី ៤៩ ១៥០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ពោលគឺថ្លៃជាងមុន ២ ៦៥០ដុល្លារ បើប្រៀបធៀបនឹងស៊េរីឆ្នាំ២០២២។

ចំពោះស៊េរីឆ្នាំ២០២៣ រថយន្ត Infiniti QX55 ថ្មី នឹងមានបំពាក់ option មកស្តង់ដារច្រើនជាងមុន រួមទាំង យ៉ាន់កង់ ២០អ៊ីញ, ពូកស្បែក, កញ្ចក់ចំហៀងក្តោបអូតូ និងមានមុខងារកម្តៅ ហើយទ្វារក្រោយមានភ្លើង LED Welcoming Lights ព្រមទាំងមានរន្ធសាកភ្លើង USB Type-C សម្រាប់អ្នកដំណើរក្រោយ ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកចំពោះប្រព័ន្ធជំនួយការបើកបរ ProPILOT Assist របស់ Infiniti ក៏នឹងត្រូវដាក់បញ្ចូលមកដែរ អាស្រ័យលើម៉ូដែលអ្នកដែលជ្រើសរើស។ QX55 ផ្តល់ជម្រើស ៣ ម៉ូដែល គឺ Luxe តម្លៃចាប់ពី ៤៩ ១៥០ដុល្លារ, Essential តម្លៃចាប់ពី ៥៤ ២៥០ដុល្លារ និង Sensory តម្លៃចាប់ពី ៥៧ ៨០០ដុល្លារ។

Infiniti QX55 ឆ្នាំ២០២៣ ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ CVT និងប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម