[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Infiniti បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Infiniti QX60 សេរ៊ីឆ្នាំ២០២៥ ដោយផ្តល់ប្រព័ន្ធម៉ាសុីនថ្មី ជាមួយតម្លៃលក់ចាប់ពី ៥០ ២០០ ដុល្លារ ដល់ ៦៦ ០០០ ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។
រថយន្តនេះ ដំណើរការដោយម៉ាសុីនសុាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ សុីឡាំង របសរថយន្ត QX50 និង QX55 ផលិតម្លាំងបានចំនួន ២៦៨ សេះ និងកម្លាំងរមួល ៣៨៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ប៉ុង ១ FWD ប៉ុង ២ AWD ជាស្តង់ដារ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះទទួលបានប៉ាណាមុខមួយផ្ទាំងធំអបដោយចង្កៀងមុខ-ក្រោយ LED ទ្វារដៃ flush-door ដំបូលដែក និងថាសកង់ស្ព័រ ១៧ ដល់ ២០ អ៊ីញ ជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កម្សាន្តទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Android Auto, Apple CarPlay និង SiriusXM radio ឥតប្រើខ្សែ និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតផងដែរ។