[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់ចេញលក់ជាផ្លូវការនូវរថយន្ត Isuzu D-Max Mudmaster នៅចក្រភពអង់គ្លេស ជាមួយតម្លៃលក់ចាប់ពី ៤៧ ១០០ ដុល្លារ ដល់ ៤៩ ៧០០ ដុល្លារ។
ភីកអាប់នេះដ៏ពិសេសនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត turbodiesel ចំណុះ ១,៩ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ១៦២ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងអូតូ ៦វគ្គ ប្រើប្រាស់ប៉ុង ២ 4-wheel drive និងមានប្រព័ន្ធចាក់សោរប៉ុងជាស្តង់ដារ។
សម្រាប់រូបរាងនៅផ្នែកខាងក្រៅទទួលបានចំណុចលេចធ្លោជាច្រើនរួមមាន ដំបូលខាងក្រោយ ដំបូលប្រក់ អំពូល LED របាំងដែកការពារផ្នែកខាងក្រោម កញ្ចក់ការពារខ្យល់ ឡូហ្គូលអក្សរ Isuzu ពណ៌ស និងឡូហ្គូលអក្សរ Mudmaster នៅសងខាង។ លើសពីនេះទៅទៀត Isuzu D-Max Mudmaster បានប្រើប្រាស់យ៉ាន់កង់ស្ព័រ Hurricane ទំហំ ២០ អ៊ីញ ព្រមទាំងសំបកកង់ Toyo Open Country A/T III រួមជាមួយការអាប់ឌែតដំឡើងកម្ពស់បាតក្រោម ៤៥ ម.ម ផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយកម្រាលជើងថ្មីធ្វើពីកៅស៊ូ អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ដែលដូចគ្នាទៅនឹង V-Cross អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងទទួលបានការអាប់ឌែតកៅអីបន្តិចបន្តួតជាដើម៕