[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Isuzu D-Max Tour Mate ស៊េរីឆ្នាំ ២០២៥ ដែលបន្ថែមនៅគម្របឃ្លុបក្រោយ រួមទាំងឧបករណ៍អូសសណ្តោង ជាមួយតម្លៃលក់ចាប់ពី ៤៦ ៣៣៤ ដុល្លារ ។
Isuzu D-Max Tour Mate ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្ក ប្រភេទបើកបរប៉ុង ២ ។
Isuzu D-Max Tour Mate គឺជាម៉ូដែលពិសេសដែលផ្តោតលើអតិថិជនដែលប្រើប្រាស់សម្រាប់តម្រូវការអូសសណ្តោងបានខ្លាំង ជាមួយសមត្ថិភាពដល់ទៅ ៣,៥តោន ដែលបានភ្ជាប់មកជាមួយឧបករណ៍ស្តង់ដារបន្ថែមពីរោងចក្រ រួមមានគម្របខាងក្រោយជាមួយនឹងផ្នែកបើក-បិទបាន និងកញ្ចក់ចំហៀងថ្មី ។
ក្នុងនោះ Isuzu នឹងផ្តល់ជូននៅជម្រើស ២ប្រភេទ បំពាក់ជាមួយគ្រៀងបិរក្ខាជាស្តង់ដាររួមមានថាសកង់ទំហំ ១៨អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងប៉ូតុង Start/Stop ប្រើជាមួយ Smart Key ផងដែរ ៕