Isuzu ប្រកាសសាងសង់រោងចក្រថ្មីនៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការយកពន្ធពីការនាំចូលរថយន្ត

ក្រុមហ៊ុន Isuzu Motors បានសម្រេចវិនិយោគ ២៨០ លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតរថយន្តថ្មីនៅរដ្ឋ South Carolina សហរដ្ឋអាមេរិក។ រោងចក្រនេះ នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៧ ហើយអាចផលិតរថយន្តបាន ៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ។

ការបង្កើតរោងចក្រនេះ មានគោលបំណងចម្បងក្នុងការបង្កើនសមត្ថភាពផលិតរបស់ Isuzu ក្នុងទីផ្សារអាមេរិក និងជួយកាត់បន្ថយការយកពន្ធពីការនាំចូលរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរោងចក្រថ្មីនេះ នឹងផ្តោតលើការផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុង ខណៈនៅពេលអនាគតក៏អាចនឹងបន្ថែមការផលិតលើរថយន្តអគ្គិសនីផងដែរ។ ក្នុងនោះ រោងចក្រនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុង Greenville County រដ្ឋ South Carolina មានទំហំ ៧៥០ ០០០ ម៉ែត្រការ៉េ ហើយអាចនឹងបង្កើតការងារជាង ៧០០ កន្លែងក្នុងឆ្នាំ ២០២៨។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រធានាធិបតី Donald Trump មិនទាន់អនុម័តពន្ធចូលនាំលើរថយន្តជប៉ុននៅឡើយទេ ប៉ុន្តែបានបញ្ជាការឡើងពន្ធចំនួន ២៥ភាគរយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម