ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Isuzu ប្រកាសសាងសង់រោងចក្រថ្មីនៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការយកពន្ធពីការនាំចូលរថយន្ត

Isuzu ប្រកាសសាងសង់រោងចក្រថ្មីនៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការយកពន្ធពីការនាំចូលរថយន្ត

ក្រុមហ៊ុន Isuzu Motors បានសម្រេចវិនិយោគ ២៨០ លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតរថយន្តថ្មីនៅរដ្ឋ South Carolina សហរដ្ឋអាមេរិក។ រោងចក្រនេះ នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៧ ហើយអាចផលិតរថយន្តបាន ៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ។

ការបង្កើតរោងចក្រនេះ មានគោលបំណងចម្បងក្នុងការបង្កើនសមត្ថភាពផលិតរបស់ Isuzu ក្នុងទីផ្សារអាមេរិក និងជួយកាត់បន្ថយការយកពន្ធពីការនាំចូលរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរោងចក្រថ្មីនេះ នឹងផ្តោតលើការផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុង ខណៈនៅពេលអនាគតក៏អាចនឹងបន្ថែមការផលិតលើរថយន្តអគ្គិសនីផងដែរ។ ក្នុងនោះ រោងចក្រនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុង Greenville County រដ្ឋ South Carolina មានទំហំ ៧៥០ ០០០ ម៉ែត្រការ៉េ ហើយអាចនឹងបង្កើតការងារជាង ៧០០ កន្លែងក្នុងឆ្នាំ ២០២៨។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រធានាធិបតី Donald Trump មិនទាន់អនុម័តពន្ធចូលនាំលើរថយន្តជប៉ុននៅឡើយទេ ប៉ុន្តែបានបញ្ជាការឡើងពន្ធចំនួន ២៥ភាគរយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម