Isuzu D-Max Steel Edition មានត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះនៅចក្រភពអង់គ្លេសឯតម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់ចេញលក់ជាផ្លូវការនូវរថយន្តភីកអាប់ Isuzu D-Max Steel Edition ដែលមានត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះនៅចក្រភពអង់គ្លេសជាមួយតម្លៃលក់ចាប់ពី ៤៩,១៦៦ដុល្លារ ដល់ ៥១,០៨១ដុល្លារ។

សម្រាប់ភីកអាប់នេះដ៏ពិសេសនេះផលិតឡើងលើ  D-Max V-Cross flagship ដែលដំណើរការដោយម៉ាស៊ីនម៉ាស៊ូត turbodiesel ចំណុះ ១,៩លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ១៦២សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៦វគ្ក ប្រើប្រាស់ប៉ុងពីរ 4-wheel drive និងមានប្រព័ន្ធចាក់សោរប៉ុងជាស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងនៅផ្នែកខាងក្រៅមានពណ៌តែមួយគត់គឺ Steel Grey Mica និងមានភ្ជាប់មកជាមួយប៉ាណាមុខរចនាបែបដើម Unique របស់ Isuzu ផ្ទាល់អមដោយចង្កៀង​មុខប្រភេទ Bi-LED, ដំបូលដែក ព្រមទាំងប្រើប្រាស់ថាសកង់ទំហំ ១៨អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយសម្ភារៈធ្វើពីស្បែក ម៉ាសុីនត្រជាក់ ២តំបន់ អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងការកែសម្រួលកៅអីអ្នកបើកបរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម