Isuzu ក្លាយជាឡានលក់ដាច់បានច្រើនជាងគេនៅថៃ នាំមុខ Toyota

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ Isuzu អាច​លក់​រថយន្ត​បាន ១៦ ៦៦១គ្រឿង ដែល​បាន​នាំ​មុខ​ម៉ាក​ Toyota ជា​លើក​ដំបូង ដោយ​លក់​បាន​ច្រើន​ជាង​ Toyota ជិត ៣៣០០គ្រឿង។

យ៉ាងណាក្ដី​បើ​គិត​ចាប់​ពី​ដើម​ឆ្នាំ​ ២០២០ មក​ដល់​ខែ​មិថុនា ក្រុមហ៊ុន Toyota អាច​លក់​រថយន្ត​បាន​សរុប​ដល់​ទៅ ៩៤ ២២២គ្រឿង ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ​មួយ។ ចំណែក​ឯ​ Isuzu វិញ​​ស្ថិត​នៅ​លំដាប់​លេខ​២ ជា​មួយ​ចំនួន​លក់ ៧៦ ០៥៤​គ្រឿង តាម​ពី​ក្រោយ​ដោយ​ Honda ដែល​លក់​រថយន្ត​បាន ៤១ ៣២៦​គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បញ្ជាក់​ថា Toyota បាន​បាត់​បង់​តំណែង​កំពូល​ប្រចាំ​ខែ​មិថុនា ​ធ្វើ​ឲ្យ​ Isuzu នាំ​មុខ​ជា​លើក​ដំបូង​ ក៏​ដោយ​សារ​ចំនួន​លក់​របស់ Toyota កាល​ពី​ខែ​មិថុនា​​មាន​ការ​ធ្លាក់​ចុះ​ដល់ ៥៣,៨% ធៀប​នឹង​ខែ​មិថុនា​ឆ្នាំ​មុន ដែល​លក់​រថយន្ត​បាន ១៣ ៣៦៦​គ្រឿង​ប៉ុណ្ណោះ។ ចំណែក Isuzu បែរ​ជា​មាន​កំណើន​ចំនួន​លក់​ ២៦,១% ធៀប​នឹង​ឆ្នាំ​មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម