Isuzu បង្ហាញរូបភាព Teaser របស់ MU-X ឆ្នាំ ២០២៥ មុនពេលដាក់បញ្ចេញជាផ្លូវការនៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាព Teaser របស់រថយន្ត Isuzu MU-X ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV កៅអី ៣ជួរ ទទួលបានការអាប់ដេតថ្មីបន្ថែម នឹងគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ នៅប្រទេសថៃ ។

Isuzu MU-X ជំនាន់ទី ២ បានបង្ហាញខ្លួននៅចុងឆ្នាំ ២០២០ ដោយបានប្រើប្រាស់នៅគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្តភីកអាប់ Isuzu D-Max ព្រមទាំងទទួលបានការអាប់ដេតតិចតួចនៅចុងឆ្នាំ ២០២២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកម៉ូដែលឆ្នាំ ២០២៥ វិញ យោងតាមរូបភាព Teaser បានបង្ហាញផ្តោតលើផ្នែកខាងមុខនៃ MU-X ជាមួយប៉ាណាត្រូវបានបានរចនាឡើងវិញ និងចង្កៀងមុខ LED ថ្មី ខណៈម៉ូដែល RS ហាក់ដូចជាទទួលបានប៉ាណាមុខផ្សេងគ្នា ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន រំពឹងថាអាចនឹងទទួលបានជម្រើស រួមទាំងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ ផលិតកម្លាំងបាន ១៤៨ សេះ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ អាចផលិតកម្លាំងបាន ១៨៧ សេះ ភ្ជាប់ដោយជម្រើសរវាងប្រអប់លេខដៃ ៦ វគ្គ ឬអូតូ ៦ វគ្គ ក៏ដូចជាប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម