Jaecoo J8 រថយន្ដ SUV ប្រណិតរបស់ចិន ដាក់លក់នៅអូស្រ្ដាលីជាមួយតម្លៃ៥មុឺនដុល្លារ

Jaecoo J8 ជារថយន្ដ SUV ប្រណិតរបស់ក្រុមហ៊ុន Chery បានប្រកាសពីតម្លៃដាក់លក់នៅទីផ្សារអូស្រ្ដាលី ជាមួយតម្លៃចាប់ពី ៤៩ ៩៩០ ដល់ ៥៤ ៩៩០ដុល្លារ។

2025 Jaecoo J8 pricing and specs: Luxury SUV with budget priceរថយន្ដ Jaecoo J8 មានទាំងជម្រើស ៥កៅអីនិង ៧កៅអី ប៉ុន្តែសម្រាប់ទីផ្សារអូស្រ្ដាលី មានលក់តែជម្រើស៥កៅអីប៉ុណ្ណោះ។ រថយន្ដនេះដំណើរការដោយម៉ាសុីនសាំងចំណុះ ២.០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៤៥សេះ កម្លាំងរមួល ៣៨៥ញូតុនម៉ែត្រ ផ្គូផ្គង​ជាមួយ​ប្រអប់លេខ​អូតូ ៨ វគ្គ។

សម្រាប់តម្លៃវិញ Jaecoo J8 Track 2WD (ប្រើប៉ុង១) មានតម្លៃ ៤៩ ៩៩០ដុល្លារ និង Jaecoo J8 Track 4WD (ប្រើប៉ុង២) មានតម្លៃ ៥៤ ៩៩០ដុល្លារ។ ចំពោះកម្រិតសុីសាំងវិញម៉ូែឌល Track 2WD (ប្រើប៉ុង១) សុីសាំង ៨.៣លីត្រ/១០០គ.ម និងម៉ូឌែល Track 4WD (ប្រើប៉ុង២) សុីសាំង ៨.៦លីត្រ/១០០គ.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaecoo J8 Malaysia preview official-3 - Paul Tan's Automotive Newsចំពោះផ្នែកខាងក្នុងរថយន្ដបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១២.៣ អុីញ, កុងទ័រឌីជីថលទំហំ ១២.៣អុីញ, ឧបករណ៍បំបង​សំឡេងចំនួន ១៤គ្រាប់, កៅអី​ស្បែក មានមុងងារខ្យល់ក្ដៅខ្យល់ត្រជាក់និងម៉ាស្សា។ បន្ថែមពីរថយន្ដនេះក៏បំពាក់មកជាមួយពោង​សុវត្ថិភាពចំនួន ៨គ្រាប់។

រថយន្ដ Jaecoo J8 បំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពននិងប្រព័ន្ធជំនួសដល់អ្នកបើកបរដូចជា៖

  • ប្រព័ន្ធកំណត់ល្បឿនតាមរថយន្ដបើកខាងមុខ
  • ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ
  • ប្រព័ន្ធ​​ព្រមានពេលរថយន្ដបើកខុសគន្លងផ្លូវ
  • ប្រព័ន្ធ​ជំនួយ​រក្សា​គន្លង
  • ប្រព័ន្ធ​ផ្ដល់ដំណឹងនៅកញ្ចក់ជំហៀង
  • ប្រព័ន្ធ​ដាស់តឿនអ្នកបើកបរពេលងងុយគេង
  • កាមេរ៉ា​ ៣៦០ដឺក្រេ
  • ប្រព័ន្ធចូល​ចត​ដោយស្វ័យប្រវត្តិ

    JAECOO J8 2025 комплектации, цены, купить новые Джейку Джи 8 из наличия | Major JAECOO — официальный дилер Джейку в Москве

ផ្ទាំងផ្សាយពាណិជ្ជកម្ម