Jaguar Land Rover ចង់ប្រើម៉ាស៊ីនព្រីន 3D ផលិតរបាំងការពារមុខឲ្យបាន ៥ពាន់/សប្តាហ៍

ក្រុមហ៊ុនរថយន្ត Jaguar Land Rover នឹងប្រើម៉ាស៊ីនព្រីន 3D នៅក្នុងរោងចក្ររបស់ខ្លួន ដើម្បីផលិតរបាំងប្លាស្ទិចការពារមុខ សម្រាប់បុគ្គលិកសំខាន់ៗរបស់ខ្លួន។

ការឌីហ្សាញនៃរបាំងការពារមុខនោះត្រូវបានបង្កើតឡើងរួចទៅហើយ ជាមួយនឹងក្រុមអ្នកជំនាញផ្នែកថែទាំសុខភាពមកពី NHS ខណៈរបាំងការពារមុខនោះទៀតសោធ អាចលាងសម្អាត និងប្រើឡើងវិញបានផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុនរថយន្តអង់គ្លេសខាងលើ គ្រោងផលិតរបាំងការពារមុខនេះឲ្យបាន ៥ ០០០គ្រឿងក្នុងមួយសប្តាហ៍ សម្រាប់បុគ្គលិកសេវាសុខភាពជាតិ NHS ផងដែរ នៅទូទាំងចក្រភពអង់គ្លេស។

ការសាកល្បងផលិតត្រូវបានធ្វើឡើងរួចទៅហើយ នៅរោងចក្ររបស់ក្រុមហ៊ុន Jaguar Land Rover ក្នុងតំបន់ Warwickshire កាលពីថ្ងៃទី៣១ ខែមីនា កន្លងទៅនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម