Jaguar Land Rover ប្រកាសផ្អាកនាំយករថយន្តទៅកាន់ទីផ្សារសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover (JLR) នឹងផ្អាកការនាំចេញរថយន្តទៅកាន់សហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ ២០២៥ បន្ទាប់ពី​ការ​សម្រេច​ចិត្ត​ដែល​ធ្វើ​ឡើង​ទាក់ទង​ ​នឹង​អត្រា​ពន្ធ​ថ្មី​ដែល​បាន​អនុវត្ត​ដោយ​លោក Donald Trump ។

ក្នុងនោះ ឧស្សាហកម្ម​រថយន្ត​របស់​ចក្រភព​អង់គ្លេស​កំពុង​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ពន្ធ​ថ្មី យោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្ត (SMMT) សហរដ្ឋអាមេរិកគឺជាទីផ្សារធំទី ២ សម្រាប់ការនាំចូលរថយន្តរបស់ចក្រភពអង់គ្លេសបន្ទាប់ពីសហភាពអឺរ៉ុបដែលមានចំនួនជិត ២០% នៃការនាំចេញសរុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គឺឲ្យដឹងថា Jaguar Land Rover គឺជាក្រុមហ៊ុនផលិតដ៏ធំបំផុតមួយរបស់ប្រទេសចក្រភពអង់គ្លេស ដោយលក់រថយន្តប្រហែលបានចំនួន ៤០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ខណៈចំនួន ២៥% នៃចំនួនសរុបនេះ ជារថយន្តដែលលក់នៅសហរដ្ឋអាមេរិក រួមទាំង Range Rover Sport ឬ Defender ផងដែរ។

បច្ចុប្បន្ននេះ សារពើភ័ណ្ឌនៅសហរដ្ឋអាមេរិករបស់ JLR នៅតែគ្រប់គ្រាន់សម្រាប់បម្រើតម្រូវការអតិថិជនសម្រាប់រយៈពេល ១ ឬ ២ខែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្រុមហ៊ុនមិនអាចចេញដំណោះស្រាយដើម្បីលើពន្ធ ២៥% នោះ រថយន្ត Range Rover, Defender ឬ Jaguar ទំនងជានឹងឡើងថ្លៃទៅតាមនឹងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម