Jaguar Land Rover នឹង​ក្លាយ​ជា​ក្រុមហ៊ុនផលិត​រថយន្ត​អគ្គិសនីសុទ្ធ​នៅ​ត្រឹមឆ្នាំ​២០៣០

[ទីផ្សារបរទេស] កាលពីថ្ងៃទី៣១ កន្លងទៅនេះ​  ក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover បានធ្វើការសន្យាថានឹងកាត់បន្ថយការបំភាយឧស្ម័នចំនួន ៤៦% ក្នុងការផលិត និងប្រតិបត្តិការនៅឆ្នាំ ២០៣០ បើធៀបនឹងឆ្នាំ ២០១៩ ក្រុមហ៊ុននឹងកាត់បន្ថយការបំភាយឧស្ម័នពីម៉ូដែលអនាគតរបស់ខ្លួនចំនួន ៥៤% ។

ក្នុងនោះ លោក Rossella Cardone នាយក និងជាតំណាងនិរន្តរភាពនៃក្រុមហ៊ុន Jaguar Land Rover បាននិយាយថា រថយន្ត Jaguar Land Rover មានបំណងសម្រេចបាននូវការបំភាយកាបូនសូន្យនៅឆ្នាំ ២០៣៩  និរន្តរភាពគឺជាស្នូលនៃយុទ្ធសាស្រ្តរបស់យើង ដោយបង្កើតនៅរថយន្តទំនើបៗដែលគួរអោយចង់បានបំផុតរបស់ពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងឆ្នាំ ២០២០-២០២១ Jaguar Land Rover បានជោគជ័យដោយចែកចាយរថយន្តបានចំនួន ៤៣៩ ៥៨៨ គ្រឿងដល់អតិថិជនក្នុង ២៧ ប្រទេស។ ជាពិសេស Land Rover ត្រូវបានគេស្គាល់ថាជាអ្នកផលិតរថយន្ត SUV ប្រណិតចំនួនបីគឺ Range Rover, Discovery និង Defender ខណៈដែល Jaguar គឺជាម៉ាកយីហោដំបូងគេក្នុងពិភពលោកដែលបញ្ចេញរថយន្ត SUV ប្រណិតអគ្គិសនីសុទ្ធគឺ Jaguar I-PACE ។

រោងចក្រផលិតរបស់ក្រុមហ៊ុនភាគច្រើនប្រមូលផ្តុំនៅក្នុងចក្រភពអង់គ្លេស ជាមួយនឹងការរចនា និងបរិក្ខារវិស្វកម្មចំនួនពីរ រោងចក្រដំឡើងចំនួនបី កន្លែងដំឡើងម៉ាស៊ីនមួយ លើសពីនេះ ក្រុមហ៊ុនក៏មានរោងចក្រដំឡើងផងដែរ នៅប្រទេសចិន ប្រេស៊ីល ឥណ្ឌា អូទ្រីស និងស្លូវ៉ាគី។

ទន្ទឹមនឹងនេះ Jaguar Land Rover ត្រូវបានគេរំពឹងថានឹងក្លាយទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធនៅចុងឆ្នាំ ២០៣០។ នេះជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការក្លាយជាក្រុមហ៊ុនរថយន្តគ្មានកាបូននៅទូទាំងសង្វាក់ផ្គត់ផ្គង់ ផលិតផល និងប្រតិបត្តិការទាំងអស់ នៅឆ្នាំ ២០៣៩ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម