ក្រុមហ៊ុន Jaguar Land Rover បានបរិច្ចាគរថយន្តជាង ១៦០ គ្រឿងសម្រាប់ប្រទេសជាច្រើន ដើម្បីគាំទ្រការឆ្លើយបន្ទាន់របស់អង្គភាពនីមួយៗ អំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩។ ក្នុងនោះគឺមាន ៦០ គ្រឿងបរិច្ចាគដល់កាកបាទក្រហមអង់គ្លេស ហើយក្នុងនោះមាន ២៧ គ្រឿងជារថយន្ត Land Rover Defender ស៊េរីថ្មី។
រថយន្ត ៥៧ ដែលបរិច្ចាគដល់កាកបាទក្រហមអង់គ្លេស នឹងប្រើដើម្បីដឹកជញ្ជូនថ្នាំ និងចំណីអាហារដល់ប្រជាពលរដ្ឋនៅទូទាំងចក្រភពអង់គ្លេសដែលត្រូវការជំនួយបន្ថែម ដោយសារច្បាប់តម្រូវឲ្យនៅដាច់ដោយឡែក។ ចំណែកអ្នកតំណាង Jaguar Land Rover នៅអេស្ប៉ាញ បារាំង អាហ្រ្វិកខាងត្បូង និងអូស្ត្រាលីក៏បានផ្ដល់រថយន្តដល់កាកបាទក្រហមរបស់ពួកគេផងដែរ។
ទន្ទឹមនឹងនេះដែរក្រុមហ៊ុន JLR បាននិយាយថាខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីផ្ដល់ជូននូវអ្នកជំនាញផ្នែកស្រាវជ្រាវ និងវិស្វករ រួមជាមួយអ្នកជំនាញជាច្រើនទៀតដែលរដ្ឋាភិបាលអាចត្រូវការសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕