ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Jeep Wrangler 4xe Willys 41 Special Edition ដើម្បីអបអរទៅដល់ម៉ូដែលយោធា Willys MB ឆ្នាំ ១៩៤១ ជាមួយតម្លៃលក់ចាប់ពី ៥៩ ៩៣០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។
Jeep Wrangler 4xe Willys 41 Special Edition ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣៧៥ សេះ និងអាចបើកបរបានចម្ងាយ ៣៤គីឡូម៉ែត្រ ដោយថាមពលអគ្គិសនីសុទ្ធ ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ត្រូវបានឌីស្សាញយកលំនាំតាមម៉ូដែលយោធា Willys MB ឆ្នាំ ១៩៤១ ជាមួយពណ៌តួខ្លួន ព្រមទាំងប៉ាណា និងចង្កៀងមុខ LED រាងមូល ក៏ដូចជាថាសកង់ទំហំ ១៧អ៉ីញ ស្រោបដោយសំបកទំហំ ៣៣អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងសម្រាប់ទ្វារ និងដំបូលអាចដកចេញបាន ខណៈកៅអីក៏បានយកនាំចេញពីដែលឆ្នាំ ១៩៤១ ផងដែរ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញដូចគ្នា ៕