Jeep កំពុងអភិវឌ្ឍន៍នូវរថយន្ត Off-Road ទំហំតូច ដែលវានឹងស្ថិតនៅក្រោមម៉ូដែល Renegade ក្នុងសែស្រឡាយរថយន្តរបស់ក្រុមហ៊ុន និងដើរតួជាគូប្រជែងរបស់ Suzuki Jimny លើទីផ្សារសកលលោក។
ក្នុងកិច្ចពិភាក្សាជាមួយ Auto Express លោក Marco Pigozzi ដែលជាប្រធានផ្នែកទីផ្សាររបស់ Jeep នៅអឺរ៉ុប បាននិយាយថា រថយន្ត Off-Road នេះនឹងមានប្រវែងសរុបប្រមាណ ៤ ម៉ែត្រ ដែលវែងជារថយន្ត Jimny មានប្រវែង ៣,៦៤ ម៉ែត្រ។
កាលពីថ្មីៗនេះ Jeep បានប្រកាសថានឹងធ្វើការកែសម្រួលរថយន្តគ្រប់ម៉ូដែលឲ្យមានប្រើប្រាស់ថាមពលអគ្គិសនីបាននៅត្រឹមឆ្នាំ ២០២០ ហេតុនេះម៉ូដែលចុងក្រោយនេះទំនងជានឹងមានប្រព័ន្ធម៉ាស៊ីនគួបផ្សំដោយថាមពលអគ្គិសនីក៏ថាបាន៕