Jeep ចេញម៉ូឌែលពិសេស Renegade Impulse Loki Special Edition សម្រាប់ទីផ្សារអ៊ីតាលី

ក្រុមហ៊ុន Jeep បានធ្វើការចេញម៉ូឌែលពិសេស Renegade Impulse Loki Special Edition សម្រាប់ទីផ្សារអ៊ីតាលី ដើម្បីអបអរសាទរនៃការចេញខ្សែភាគយន្ត Loki Series របស់ Disney+ ។

រថយន្ត Renegade Impulse ត្រូវបានផលិតឡើងផ្អែកលើរថយន្ត Renegade Limited និងបំពាក់ជាមួយតែមឡូហ្គូ Impulse និង Loki ។ Renegade Impulse ទទួលបានការបំពាក់ថ្មីជាមួយថាសកង់ទំហំ ១៨អ៊ីញ, កញ្ចក់សងខាងអូតូ, ប្រអប់ដាក់អីវ៉ាន់ក្រោមកៅអីខាងមុខ, កម្រាលក្រាល ការពារការជ្រាបទឹក និង Keyless System។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Renegade Impulse ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ Turbo កម្លាំង ១៣០សេះ និងម៉ាស៊ីន Plug-in Hybrid កម្លាំង ១៩០សេះ។ រថយន្តនេះ នឹងត្រូវផលិតនៅ Tychy ប្រទេស ប៉ូឡូញ ដោយប្រើប្រាស់គ្រោងឆ្អឹង Stellantis CMP Platform៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម