Jeep ចេញលក់ឡានអគ្គិសនីដំបូងរបស់ខ្លួននៅជប៉ុន តម្លៃខ្ទង់ ៤មុឺនដុល្លារ សាកម្តងរត់បានជិត ៥០០គ.ម

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Jeep បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត SUV អគ្គិសនីដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Avenger នៅក្នុងទីផ្សាប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ៤០ ០០០ ដុល្លារ។

ចំពោះមូលហេតុនៃការនាំយករបស់ពួកគេទៅលក់នៅក្នុងទីផ្សារប្រទេសជប៉ុន គឺមានគោលបំណងចង់ពង្រីកទីផ្សារនៃការលក់រថយន្តរបស់ខ្លួន និងចង់ដណ្តើមទីផ្សារនៃការលក់រថយន្តនៅក្នុងប្រទេសជប៉ុនផ្ទាល់ពីសំណាក់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដូចជា Toyota, Honda និង Nissan ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្របពេលនេះផងដែរ ក្រុមហ៊ុន Toyota គឺជាក្រុមហ៊ុនទី១ ដែលកំពុុងគ្រប់គ្រងទីផ្សារ និងមានចំណែកជិត ៥០ភាគរយ នៅក្នុងការលក់រថយន្តក្នុងប្រទេសជប៉៉ុន។

គួរឲដឹងថា រថយន្ត SUV អគ្គិសនី Jeep Avenger ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ១៥៤ សេះ ផ្គួបជាមួយអាគុយទំហំ ៥៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេលម្តង និងភ្ជាប់មកជាមួយមុខងារ Selec-Terrain ជាមួយនឹងរបៀបបើកបរចំនួន៦ ដូចជា Eco, Sport និង Sand ជាដើម។ លើសពីនេះទៅទៀត រថយន្តនេះ ក៏បំពាក់ជាមួយមុខងារ ADAS ដែលមានសមត្ថភាព Stop & Go ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម