Jeep បង្ហាញចេញម៉ាស៊ីន៦ស៊ីឡាំងថ្មី កម្លាំងខ្លាំងមិនចាញ់ម៉ាស៊ីន៨ស៊ីឡាំង

[ទីផ្សារបរទេស] បន្ទាប់ពីដំណឹងអំពីម៉ាស៊ីន៦ស៊ីឡាំងប្រភេទ Inline (I6) ថ្មីរបស់ Jeep បានលេចធ្លាយលើអនឡាញ នាពេលនេះក្រុមហ៊ុនបានបង្ហាញចេញជាផ្លូវការនូវម៉ាស៊ីននេះ ដែលជាម៉ាស៊ីនផលិតឡើងអាចផ្ដល់កម្លាំងខ្លាំងបានដូចជាម៉ាស៊ីន៨ស៊ីឡាំង ប៉ុន្តែសន្សំសំចៃថាមពលប្រេងឥន្ធនៈបានល្អជាង។

ម៉ាស៊ីន ៣,០លីត្រ ៦ស៊ីឡាំង ដែល Jeep ទើបបានបង្ហាញចេញគឺមានសមត្ថភាពសន្សំសំចៃប្រេងឥន្ធនៈបានច្រើនជាងម៉ាស៊ីន៨ស៊ីឡាំង បានចំនួន៨ស៊ីឡាំង ហើយម៉ាស៊ីននេះមានចែកចេញជាពីរប្រភេទ ដែលដំបូងគេប្រភេទស្តង់ដារ​មានម៉ាស៊ីន Twin-Turbo ចំណុះ៣,០លីត្រ អាចផលិតកម្លាំងបានជាង ៤០០សេះ។ ចំណែកទីពីរគឺប្រភេទកម្លាំងខ្លាំងដែលអាចផលិតកម្លាំងបានជាង ៥០០សេះ និងសន្សំសំចៃប្រេងឥន្ធនៈបានល្អសម្រាប់ការងារសណ្ដោងធ្ងន់ៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដំបូងគេដែលនឹងប្រើម៉ាស៊ីនថ្មីនេះគឺម៉ូដែល Jeep Grand Wagoneer ដែល​អាចនឹងមានលក់លើទីផ្សារសហរដ្ឋ​អាមេ​រិក​នាចុងឆ្នាំ២០២២នេះ។ បន្ថែមពីនេះក៏មានការលេចឮពីរថយន្ត Dodge Challenger និង Charger ដែលរំពឹងថាប្រើម៉ាស៊ីនថ្មីជំនួសឲ្យម៉ាស៊ីន៨ស៊ីឡាំងបច្ចុប្បន្ន ដែលសន្សំសំចៃប្រេងបានច្រើនជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម