Jeep បញ្ចុះតម្លៃឡានភីកអាប់ Gladiator ដល់ ២ពាន់ដុល្លារ

វិបសាយ​ Cars Direct បាន​ចុះ​ផ្សាយ​អំពី​ការ​បញ្ចុះ​តម្លៃ​ ២ ពាន់​ដុល្លារ ពី Jeep សម្រាប់​រថយន្ត Gladiator ស៊េរី​ឆ្នាំ ២០២០ គ្រប់​ប្រភេទ​ទាំង​អស់ សម្រាប់​ទូទាំង​សហរដ្ឋអាមេរិក។

២ ពាន់​ដុល្លារ​នេះ​គឺ​ច្រើន​គួរ​សម ប៉ុន្តែ​តាម​ការ​សង្កេត​មើល​របស់ Cars Direct គេ​ឃើញ​ហាង​លក់​រថយន្ត​មួយ​ចំនួន បញ្ចុះ​តម្លៃ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ជាក់​ស្ដែង​ហាង​មួយ​កន្លែង​នៅ​ភាគ​ខាង​ជើង​រដ្ឋ California បាន​ផ្សព្វផ្សាយ​ពី​ការ​បញ្ចុះ​តម្លៃ ៧ ពាន់​ដុល្លារ បន្ថែម​ពី​ការ​បញ្ចុះ​តម្លៃ ២ ពាន់​ដុល្លារ ដែល​ការ​បញ្ចុះ​សរុប​រហូត​ដល់ ៩ ពាន់​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​បញ្ចុះ​តម្លៃ​បន្ថែម​នេះ​អាច​ខុស​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ។ ចំណែក​ការ​បញ្ចុះ​តម្លៃ ២ពាន់​ដុល្លារ ពេញ​សហរដ្ឋអាមេរិក​ នឹង​ត្រូវ​ផុត​កំណត់​​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ។ គួរ​ដឹង​ថា​នៅ​អាមេរិក​រថយន្ត Jeep Gladiator មាន​តម្លៃ​ដើម​ចាប់​ពី ៣៣ ៥៤៥ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម