Jeep បញ្ជាក់តម្លៃផ្លូវការ ឡាន Grand Cherokee ឆ្នាំ២០២២ ចាប់ពីខ្ទង់ ៣ម៉ឺន ដល់ ៦ម៉ឺនដុល្លារ

បន្ទាប់ពីការលេចធ្លាយកាលពីខែមុន ឥឡូវនេះក្រុមហ៊ុន Jeep បានបញ្ជាក់ពីតម្លៃនៃរថយន្ត Grand Cherokee ស៊េរីឆ្នាំ២០២២ ជាផ្លូវការហើយ។

រថយន្ត Jeep Grand Cherokee Laredo ដែលជាប្រភេទ Base Model នឹងមានតម្លៃចាប់ពី ៣៧ ៣៩០ដុល្លារ ដោយមានបំពាក់ចង្កៀងមុខ LED ក៏ដូចជាយ៉ាន់អាលុយមីញ៉ូម ១៧អ៊ីញមកស្តង់ដារ។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្តទំហំ ៨,៤អ៊ីញ, ម៉ាស៊ីនត្រជាក់ ២តំបន់អូតូ, កៅអីក្រណាត់ អាចសារ៉េបាន ៨បែប និង ដៃចង្កូតស្រោបស្បែក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្វីបើជាប្រភេទ Base Model ប៉ុន្តែ Grand Cherokee Laredo មានបំពាក់ប្រព័ន្ធជំនួយការបើកបរជាច្រើន រួមទាំង adaptive cruise control with stop and go, blind-spot monitoring, rear cross path detection, full-speed collision warning with active braking and pedestrian / cyclist detection, active lane management, lane departure warning with lane keep assist និង rear parking sensors ទៀតផង។

រថយន្តនេះបំពាក់ម៉ាស៊ីនចំណុះ ៣,៦លីត្រ Pentastar ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩០សេះ និងកម្លាំងរមួល ៣៤៨ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយ ខណៈ Option ប៉ុងពីរត្រូវថែម ២ ០០០ដុល្លារទៀត។

ក្រៅពីនោះ Jeep ក៏ផ្តល់ជម្រើសម៉ូដែលផ្សេងទៀត ជាមួយនឹង Option ជាច្រើនទៀត ព្រមទាំងជម្រើសម៉ាស៊ីនធំ គឺ ចំណុះ ៥,៧លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៣៥៧សេះ និងកម្លាំងរមួល ៥២៩ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម