កាលពីខែសីហា កន្លងទៅនេះ ក្រុមហ៊ុន Jeep បានផ្តល់ Option ពណ៌ផ្កាឈូក Tuscadero Pink សម្រាប់រថយន្តរបស់ខ្លួន ដោយពេលនោះគឺមានរយៈពេលកំណត់។ ប៉ុន្តែឥឡូវនេះ Jeep បានប្រកាសថា ខ្លួននឹងបន្តផ្តល់ជម្រើសពណ៌នេះទៀត ដោយសារតែតម្រូវការខ្ពស់ពីអតិថិជន។
គិតចាប់តាំងពីខែសីហា Option ពណ៌ផ្កាឈូក តម្លៃ ៣៩៥ដុល្លារនេះ ត្រូវបានគេជ្រើសរើសយកជិត ៣០ ០០០ដង ធ្វើឲ្យវាក្លាយជាពណ៌ special-edition ដ៏ពេញនិយមបំផុត សម្រាប់រថយន្ត Wrangle នៅក្នុងឆ្នាំនេះ។
គួររំលឹកឲ្យដឹងដែរថា តាមពិតទៅ ពណ៌ផ្កាឈូក Tuscadero Pink នោះ ដំបូងឡើយក្រុមហ៊ុន Jeep បានបំណងផ្តល់ជូនត្រឹមខែវិច្ឆិកាប៉ុណ្ណោះ។
យ៉ាងណាមិញ វាក៏ជាលើកទី១ ដែរ ដែលក្រុមហ៊ុន Jeep ផ្តល់ជម្រើសពណ៌បែបនេះសម្រាប់ម៉ូដែល Wrangler។ ក្រៅពីនោះ Jeep ក៏មានផ្តល់ Option ពណ៌ពិសេសចំនួន ៣ ទៀត គឺ Chief Blue, Nacho និង Gecko៕