Jeep Avenger 4xe ស៊េរីឆ្នាំ​២០២៤ អាប់ឌែតថ្មីលើប្រព័ន្ធជើងក្រោម ប្រើប្រាស់ប៉ុងពីរ

[បរទេស] កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការអាប់ឌែតថ្មីទៅលើរថយន្ត Jeep Avenger 4xe ស៊េរីឆ្នាំ ២០២៤ ប្រភេទ Mild Hybrid Electric Vehicle (MHEV) ដែលគ្រោងបង្ហាញខ្លួននៅទីផ្សារអឺរ៉ុបក្នុងត្រីមាសទី៤នេះជាមួយតម្លៃថ្លៃជាងម៉ូដែលមុនៗ។

រថយន្តថ្មីនេះប្រើប្រាស់ម៉ាស៊ីនកូនកាត់ Mild Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ turbocharged ៣សុីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ១៦២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប៉ុងពីរ all-wheel drive អាចបើកបរពី ០ ទៅ ១០០គីឡូម៉ែត្រចំណាយពេលត្រឹមតែ ៩,៥​ វិនាទី និងសាំុង ៣-៤លីត្រ ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀតរថយន្តនេះទទួលបានការអាប់ឌែតថ្មីទៅលើប្រព័ន្ធជើងក្រោមធ្វើឲវាមានកម្ពស់បាតក្រោមខ្ពស់ជាងមុន ចង្កៀងនិងកាងក៏ខ្ពស់ជាងមុន ធន់ជាងមុន ជាមួយយាន់កង់ស្ព័រនិងសំបកកងថ្មី ដំបូលដែក និងគ្រឿងសម្ភារៈបរិក្ខារដែលអាចលាងសម្អាតបានចំពោះផ្នែកខាងក្នុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម