Jeep Cherokee ឆ្នាំ២០២១ ប្រភេទ Freedom Edition ថ្មី តម្លៃជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Jeep ទើបតែបានប្រកាសចេញរថយន្ត Cherokee ស៊េរីឆ្នាំ២០២១ ប្រភេទថ្មីមួយទៀត ហៅថា Cherokee Freedom Edition។

រថយន្ត Jeep Cherokee Freedom Edition ត្រូវបានផលិតឡើងដោយផ្អែកតាមម៉ូដែល Jeep Cherokee Latitude ហើយមានទាំងជម្រើសប៉ុងមួយ និងប៉ុងពីរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ វាក៏បានបន្ថែមលក្ខណៈពិសេសមួយចំនួន ដើម្បីឲ្យលេចធ្លោជាងម៉ូដែល Cherokee ធម្មតាផងដែរ។ ក្នុងនោះរួមមានដូចជា តែមរូបផ្កាយនៅលើគម្របម៉ាស៊ីន, រូបទង់ជាតិអាមេរិកនៅលើទ្វារខាងមុខ, រឺហ្គែរលើដំបូលពណ៌ខ្មៅរលោង, ឡូហ្គូ Jeep ពណ៌ខ្មៅ, យ៉ាន់ពណ៌ខ្មៅក្រើម ១៨អ៊ីញ និងប៉ាណាមុខពណ៌ខ្មៅក្រើម ទៀតផង។

រថយន្ត SUV ប្រភេទថ្មីនេះនឹងផ្តល់ជម្រើសចំនួន ៥ ពណ៌ គឺ ខ្មៅ, ខៀវ, បៃតង, ប្រផេះ និងស។ Freedom Edition មានបំពាក់ម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ ហើយត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៧ ៧០៥ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និង ២៩ ២០៥ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម