Jeep Compass ស៊េរីឆ្នាំ ២០២៥ ចេញតម្លៃលក់ជាផ្លូវការ តែថ្លៃជាងឆ្នាំមុនជិត..

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Jeep Compass ស៊េរីឆ្នាំ​២០២៥ ដែលមានតម្លៃចាប់ផ្តើមថ្លៃជាងមុន ៥៩៥ ដុល្លារ ពោលគឺមានតម្លៃលក់ចាប់ពី ២៦ ៤៩៥ ដុល្លារ ដល់ ៣៤ ១៦៥ ដុល្លារ គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤  ។

Jeep Compass ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ ជាស្តង់ដារ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Compass ស៊េរីឆ្នាំ ២០២៥ នេះ មិនមានការផ្លាស់ប្តូរច្រើននោះទេ ដោយមានចង្កៀងមុខ LED និងថាសកង់ប្រភេទអាលុយមីញ៉ូមទំហំ ១៧អ៉ីញ ។ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨,៤ អ៉ីញ ប្រភេទ Uconnect 5 អាចប្រើមុខងារ Apple CarPlay និង Android Auto ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម