Jeep Grand Cherokee ឆ្នាំ២០២២ ចេញតម្លៃលក់ផ្លូវការ ឡើងថ្លៃជិត ៤ពាន់ដុល្លារ

ក្រុមហ៊ុន Jeep បានប្រកាសចេញនូវតម្លៃនៃរថយន្ត Grand Cherokee ស៊េរីឆ្នាំ២០២២ ជាផ្លូវការ គឺចាប់ពី ៣៩ ១៨៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ពោលគឺថ្លៃជាងស៊េរីឆ្នាមុន ៣ ៧០៥ដុល្លារឯណោះ។

រថយន្ត Jeep Grand Cherokee ឆ្នាំ២០២២ ផ្តល់ជម្រើសម៉ូដែល និងម៉ាស៊ីនជាច្រើន រួមមាន ម៉ាស៊ីនចំណុះ ៣,៦លីត្រ Pentestar V6 មានកម្លាំង ២៩៣សេះ។ ជាមួយគ្នានេះដែរ ម៉ូដែល Grand Cherokee Altitude និង Grand Cherokee Limited មានតម្លៃចាប់ពី ៤៣ ៧៤០ដុល្លារ និង ៤៥ ៥០៥ដុល្លារ ហើយសុទ្ធតែប្រើម៉ាស៊ីន V6 ដូចគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯម៉ូដែល Trailhawk (៥៦ ៣៦៥ដុល្លារ), Overland (៥៥ ១០០ដុល្លារ), Summit (៥៩ ១៦០ដុល្លារ) និង Summit Reserve (៦៥ ១៦០ដុល្លារ) ប្រើម៉ាស៊ីនចំណុះ ៥,៧លីត្រ Hemi V8 មានកម្លាំង ៣៥៧សេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហុន Jeep ក៏នឹងផ្តល់ជម្រើសម៉ាស៊ីន Plug-in Hybrid ដែរ ចំពោះម៉ូដែល Limited, Trailhawk, Overland និង Summit ប៉ុន្តែនៅដើមឆ្នាំ២០២២ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម