Jeep Grand Cherokee ឆ្នាំ២០២២ ទទួលបានជម្រើសម៉ាស៊ីន Plug-in Hybrid ថ្មី អាចបើកបរបានចម្ងាយ ៧០៨គីឡូម៉ែត្រ

រថយន្ត Jeep Grand Cherokee ជំនាន់ថ្មីទី៥ បានធ្វើការបង្ហាញខ្លួនជាផ្លូវការ ជាមួយរូបរាងដដែល ដោយធ្វើការអភិវឌ្ឍន៍លើចំណុចមួយចំនួនលើផ្នែកខាងក្នុង និងការផ្តល់ជម្រើសថ្មីប្រភេទ Plug-in Hybrid។

រថយន្ត Jeep Grand Cherokee ឆ្នាំ២០២២ នឹងចាប់ផ្តើមចេញលក់នៅលើទីផ្សារនាត្រីមាសទី ៤នេះជាមួយជម្រើសម៉ូឌែល Larado, Altitude, Limited, Overland, Trailhawk Summiit និង Summit Reserve ចំណែកប្រភេទ Plug-in Hybrid 4xe នឹងចេញលក់នាឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូឌែលឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៦លីត្រ V6 មានកម្លាំង ២៩៣សេះ និងកម្លាំងរមួល ៣៤៨ញ៉ូតុនម៉ែត្រ បន្ថែមពីនេះ អតិថិជនអាចធ្វើការជ្រើសរើសជម្រើសម៉ាស៊ីន​ ៥,៧លីត្រ V8 កម្លាំង ៣៥៧សេះ និងកម្លាំងរមួល ៥២៨ញ៉ូតុនម៉ែត្រ ផងដែរ។ ចំណែកម៉ាស៊ីនប្រភេទ Plug-in Hybrid ថ្មីដែលតម្រូវអោយចាំរហូតដល់ឆ្នាំ ២០២២នេះគឺដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន២ទំហំ ១៧គីឡូវ៉ាត់ម៉ោង ផ្តល់អោយម៉ូឌែល 4xe ផលិតកម្លាំងបាន ៣៧៥សេះ និងអាចបើកបរបានចម្ងាយ ៧០៨គីឡូម៉ែត្រ ពេលចាក់សាំង និងសាកថ្មពេញម្តង។

ចំពោះផ្នែកខាក្នុងនៃរថយន្ត Jeep Grand Cherokee ជំនាន់ថ្មីទី៥ បានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១០,១អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ, អេក្រង់ HUD បាញ់លើកញ្ចក់ទំហំ ១០អ៊ីញ ចំណែលកៅអីខាងក្រោយទទួលបានអេក្រង់ចំនួនពីរ ដែលមានមុខងារ Amazon Fire Tv អាចអាចមើលមតិកាវីដែអូផ្សេងៗ ព្រមទាំងអាចដោនបានទៀតផងដែរ។

រីឯប្រព័ន្ធសុវត្ថិភាពជំនួនការបើកបរ Jeep Grand Cherokee បានបំពាក់ស្តង់ដាជាមួយ Collision Warning, Rear Cross-path Detection, Adaptive Cruise Control, Active Lane Management, Lane Departure Warning, Lane Keep Assist, Advanced Brake Assist, Blind-spot Monitoring, Parking Sensors, Night Vision Camera, Intersection Collision Assist និង Drowsy Driver Detection៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម