Jeep Wrangler ឆ្នាំ២០២០ ចំនួនជាង ១ម៉ឺនគ្រឿង ត្រូវបានហៅទៅវិញ ព្រោះបញ្ហាតូចមួយនេះ

(សហរដ្ឋអាមេរិច) រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ National Highway Traffic Safety Administration ឬហៅកាត់ថា NHTSA បានចេះសេចក្តីជូនដំណឹងអំពីការប្រមូលរថយន្ត Jeep Wrangler ឆ្នាំ២០២០ ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ នៅសហរដ្ឋអាមេរិច។

ជាមួយសេចក្តីជូនដំណឹងអំពីការប្រមូលរថយន្ត Jeep Wrangler ឆ្នាំ២០២០ មកវិញនេះ បានបង្ហាញថាបំពង់ភ្ជាប់ម៉ាស៊ីនបូមប្រេង ដែលមានសម្ពាធខ្ពស់អាចប្រេះបែក ដោយវាអាចលេចចេញប្រេងសាំងចូលបន្ទប់ម៉ាស៊ីនដែលអាចបង្កើតអោយមានហានិភ័យកើតឡើង។ Jeep បាននិយាយថាបំពង់ភ្ជាប់ម៉ាស៊ីនបូមប្រេងត្រូវបានប្រើប្រាស់នៅចន្លោះថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផលប៉ះពាល់រួមមានម៉ូឌែល Wrangler ដែលមានទ្វារពីរ និងទ្វាបួន ដែលបានផលិតនៅចន្លោះថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២០ និងថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២០ សរុបចំនួន ១៤ ៤១០ គ្រឿង ដែលចំនួន ១ ភាគរយនៃរថយន្តត្រូវបានប៉ាន់ប្រមាណថាមានឧបករណ៍ភ្ជាប់ខូច។

ក្រុមហ៊ុន Jeep នឹងចាប់ផ្តើមជូនដំណឹងដល់ក្រុមហ៊ុនចែកចាយ និងម្ចាស់រថយន្តនៅប្រហែលថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២១ ដោយក្រុមហ៊ុន Fiat Chrysler Automobiles នឹងចំណាយថ្លៃជួសជុលបញ្ហានេះជូនម្ចាស់រថយន្តដែលមានបញ្ហា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម